មូលហេតុពិតជំរុញចិត្តសាន់ឆាយដាក់ពាក្យលែងប្ដី ​+ ម្ដាយខាងស្រីប្រតិកម្មបែបណានឹងរឿងនេះ?

  • 2021-06-16 03:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​បណ្ដាញ​ផ្សព្វផ្សាយព័ត៌មាន​ចិនបាន​ផ្សព្វផ្សាយ​ជា​ច្រើន​ទាក់ទង​នឹង​ការ​ប្រកាស​របស់​ Barbie Hsu (សាន់ឆាយ) ទាក់ទង​នឹង​ការដាក់ពាក្យ​លែង​ប្ដីនាង​គឺ អ្នក​ជំនួញ​មាន​មុខ​មានមាត់ម្នាក់ឈ្មោះ Wang Xiaofei។

ករណី​នេះ​ជា​ការ​ការ​ស្នើរសុំ​លែងមុន​ពីខាងភាគី Barbie Hsu ស្របពេល​ខាង​ប្ដី​មិនបាន​ដាក់ពាក្យលែងតប​មក​វិញ​ទេ។ ទោះ​បី​ជា​លោក​បាន​សុំ​ទោសជា​សាធារណៈហើយ​ក៏ពិត​មែន​ ក៏ពួកគេ​នៅ​តែមិនអាច​ដោះ​ស្រាយ​បញ្ហា​វិវាទក្នុងគ្រួសារ​នេះ​បាន​ដដែល។

មាន​ពាក្យ​លេចឮថា​ Barbie ជា​អ្នក​ដាក់ពាក្យ​សុំ​លែង​មុន ដោយ​សារ​ប្ដី​របស់នាង​គឺ Xiaofei ចេញ​មុខ​បង្ហាញ​ទស្សនៈនយោបាយចម្រូង​ចម្រាសញឹកញាប់ពេក​លើបណ្ដាញសង្គម។ ប្រការ​នេះ​ បានធ្វើឲ្យ​ Barbie មាន​ការ​បារម្ភខ្លាំង​ចំពោះ​កូនៗដែល​នឹង​ត្រូង​ក្លាយជា​ជន​រងគ្រោះ អាច​ត្រូវ​បាន​មិត្តភ័ក្តិ​នៅសាលាលែង​រាប់រក​លេងជាមួយ និងប៉ះពាល់ដល់កត្តាផ្សេងទៀត​សម្រាប់កូនពេល​ទៅសាលា ស្របពេល​មាន​អាយុ​នៅក្មេង​ខ្ចីនៅឡើយ។

ព័ត៌មាន​ចេញ​ផ្សាយដោយ Jaynestars នៅ​បាន​បញ្ជាក់ទៀតថា​ Xiaofei បានទាក់ទង​វីដេអូ ខល​ទៅ Barbie ប៉ុន្តែ​នាង​បាន​យកឲ្យកូនអ្នកទទួល​ជំនួស ហើយបដិសេធមិន​និយាយជាមួយ Xiaofei ដាច់ខាត។

ក៏មាន​ការ​ឲ្យដឹង​ដែរ​ថា​ តាំង​ពី​ពេល​ព័ត៌មាន​លែងលះផ្ទុះ​ខ្លាំង​មក​ Xiaofei ឧស្សាហ៍បង្ហោះ​បទ​ចម្រៀង និង​ការផ្លាស់ប្ដូឬ​កន្លែង​ធ្វើការ​ថ្មី ទាំង​នេះ​ធ្វើឲ្យគ្រប់គ្នា​ជឿថា​ ជា​សារ​សម្រាប់ជូន​ដល់ Barbie។ លោក​បាន​ព្យាយាម​បញ្ចប់​ការងារគ្រប់យ៉ាង​ មានឱកាសបាន​ទៅផ្ទះឲ្យបាន​លឿន​ ដើម្បីដោះស្រាយបញ្ហា។

ទាក់ទង​នឹង​រឿង​នេះ​ ម្ដាយ​របស់ Barbie បាន​បញ្ជាក់​ថា​ អ្នក​ស្រី​លែង​ចង់ខ្វល់ពីរឿងនេះហើយ ហើយក៏សំណូម​ពរឲ្យមហាជន កុំ​ផ្ដោតការចាប់អារម្មណ៍ពីបញ្ហា​គ្រួសារមួយ​នេះ​អី ព្រោះ​ជម្លោះរវាង​ Barbie និង Xiaofei គឺ​ជា​រឿង​តូចតាច​ទេ ហើយរឿង​ដែល​ធំ​ និងគួរបារម្ភ យក​ចិត្តទុកដាក់ខ្លាំង​នោះគឺ បញ្ហា​ជំងឺឆ្លងដែល​កំពុង​រាតត្បាតពេល​នេះ​ទៅវិញទេ៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី