យើងក្រោកឈរដើម្បីសិទ្ធិ ក្នុងការបង្កើតពិភពលោកមួយដែលមានមនុស្សវ័យចំណាស់គ្រប់ទីកន្លែង ​

  • 2021-07-06 07:27:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី១៥ មិថុនា កន្លងទៅគឺជាទិវាយល់ដឹងសកលអំពីការរំលោភបំពានលើមនុស្សវ័យចំណាស់។​ យើងក្រោកឈរដើម្បីសិទ្ធិក្នុងការបង្កើតពិភពលោកមួយដែលមានមនុស្សវ័យចំណាស់គ្រប់ទីកន្លែង ត្រូវបានប្រារព្ធធ្វើឡើង មិនមានការបំពាន មិនទុកពួកគាត់ចោល ហើយពួកគាត់តែងតែនឹងនៅជាមួយយើងជានិច្ច។

វាគឺជាថ្ងៃមួយដែលយើងប្តេជ្ញាចិត្តចំពោះការលើកកម្ពស់ការយល់ដឹងអំពីរឿងដ៏សំខាន់មួយនេះ វាមិនត្រឹមតែ ជាការយល់ដឹងពីការរំលោភបំពានលើមនុស្សវ័យចំណាស់នោះទេ វាក៏ជាការយល់ដឹងពីសិទ្ធិវិជ្ជមានរបស់យើងក្នុងការអភិវឌ្ឍរួមគ្នា​។

បើយើងនិយាយពីការអភិវឌ្ឍមនុស្សប្រកបដោយភាពវិជ្ជមានសម្រាប់ពេញមួយជីវិតយើងវិញនោះ យើងមិនគិតទៅលើវ័យឡើយ។ ចូលរួមក្រោកឈរឡើងដើម្បីសិទ្ធិរបស់មនុស្សវ័យចំណាស់ស្របតាមស្មារតីនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៣ ដែលនិយាយអំពី “ការធានាឲ្យជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខមាលភាពរបស់មនុស្សគ្រប់រូបនិងគ្រប់វ័យ”។

សូមតាមដានមើលរបៀបដែលអ្នកត្រូវក្រោកឈរជាមួយយើងដើម្បីគោលដៅនេះ ដូចខាងក្រោម! យើងត្រូវការសំឡេង និងមតិយោបល់អ្នកទាំងអស់គ្នាឥឡូវនេះ។ យើងចង់ឲ្យមានការបំពងសំឡេងរបស់ប្រជាជនកម្ពុជារាប់ពាន់នាក់ ដែលគាំទ្រដល់ជីវិត និងសិទ្ធិរបស់មនុស្សវ័យចំណាស់ បានឭទៅដល់កម្រិតខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ។

មតិយោបល់របស់អ្នកនឹងត្រូវបានបញ្ចូលនៅក្នុងលិខិតរបស់យើងដាក់ជូនទៅកាន់ សម្ព័ន្ធភាពសកលសម្រាប់សិទ្ធិមនុស្សវ័យចំណាស់ (The Global Alliance for the Rights of Older People)។ ប្រសិនអ្នកគ្រាន់តែផ្តល់មតិថា “ខ្ញុំក្រោកឈរដើម្បីសិទ្ធិរបស់មនុស្សវ័យចំណាស់!” នោះនឹងអាចជួយដល់ពួកយើងបានច្រើនណាស់! អ្នកអាចបញ្ចេញយោបល់អំពីបញ្ហាផ្សេងៗ ដែលអ្នកគិតថាមនុស្សវ័យចំណាស់បានប្រឈមនៅកម្ពុជា ឬអំពីរឿងរ៉ាវរបស់ពួកគាត់ដ៏អស្ចារ្យនៅក្នុងជីវិតរបស់អ្នក។

អ្នកក៏អាចផ្តល់មតិយោបល់លើសិទ្ធិ ដែលអ្នកគិតថាមនុស្សវ័យចំណាស់គួរទទួលបាន! មតិយោបល់ទាំងអស់នេះនឹងជួយឲ្យយើងបំពងសំឡេងរបស់មនុស្សវ័យចំណាស់នៅក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោកបាន! អ្នកអាចចូល LINK នេះដើម្បីទស្សនាការតាំងពិពណ៌សិល្បៈដែលមានភាពច្នៃប្រឌិត ដែលមានឈ្មោះថា RIGHTS HAVE NO AGE បាន៕

អត្ថបទថ្មី