ប្រវត្តិពិតរបស់ លោកតាដំបងគ្រញូង និងហេតុដ៏អស្ចារ្យ នាំឲ្យមានការដាក់ឈ្មោះ ខេត្តបាត់ដំបង
- 2021-07-15 03:44:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិពិតរបស់ លោកតាដំបងគ្រញូង និងហេតុដ៏អស្ចារ្យ នាំឲ្យមានការដាក់ឈ្មោះ ខេត្តបាត់ដំបង
ចន្លោះមិនឃើញ
នៅក្នុងខេត្តបាត់ដំបង រូបសំណាក់មួយដែលមានកំពស់ ៦,៥ម៉ែត្រ ស្ថិតនៅចំណុចផ្លូវបំបែករង្វង់មូលឆ្ពោះទៅកាន់រាជធានីភ្នំពេញ និងខេត្ដបន្ទាយមានជ័យ ត្រូវបានគេស្គាល់ថា ជា លោកតាដំបងគ្រញូង។រូបសំណាកនេះត្រូវបានសាងសង់ដំបូង ក្នុងសម័យ សង្គមរាស្ដ្រនិយមដែលមានទំហំតូចជាងសព្វថ្ងៃ ហើយត្រូវបានកសាងឡើងវិញ ក្នុងឆ្នាំ១៩៩៩ សម្រាប់ជាទីគោរពសក្ការ: តាមជំនឿរបស់អ្នកស្រុក និងត្រូវបានគេជឿថាមានបារមីបំផុតលើជំនឿសាសនាពិសេសការបន់ស្រង់នានា។ ជារៀងរាល់ ថ្ងៃឧបោសថសីល និងថ្ងៃបុណ្យទានធំៗ ម្តង គេសង្កេតឃើញមានមនុស្សច្រើនកុះករមកធ្វើការបន់ស្រន់ និងប្រារព្ធពិធីសាសនាផ្សេងៗ។
មានរឿងដំណាលមួយទាក់ទងនិងប្រវត្តិរបស់លោកតា ដំបងគ្រញូង កាលដើមឡើយជារាស្ត្រសាមញម្នាក់ ប្រកបរបរចូលព្រៃកាប់ផ្តៅ ធ្វើតុទូថ្ងៃមួយ លោកបានសម្លឹងទៅឃើញដើមរកាខ្មៅមួយដើម រួចក៏មានចិត្តចង់កាប់ដើម រកានោះមក ធ្វើជាដំបងមួយ ហើយជាដំបងគ្រញូងខ្មៅមួយមានមហិឫទ្ធិខ្លាំងក្លា។ បុរសនេះបានកាប់យកដើមគ្រញូងមកធ្វើជាដំបងការពារខ្លួនផ្ទាល់ ជាហេតុនាំឱ្យគេទាំងឡាយគ្រប់គ្នាហៅបុរសនោះថា «ដំបងគ្រញូង»។
ចាប់ពីពេលនោះមក «ដំបងគ្រញូង»មានចិត្តចង់ក្បត់ដណ្តើមរាជ ។ ពួកអាមាត្យលុះបានដំណឹងនេះហើយក៏ប្រញាប់ប្រញាល់នាំព័ត៌មាននេះទៅក្រាបបង្គំទូលស្តេច ។ ស្តេចក៏បានបញ្ជាឱ្យកងកម្លាំងទាហានទៅបង្ក្រាប«ដំបង គ្រញូង» ប៉ុន្តែទ័ពទាំងអស់នោះពុំអាចយកជ័យជម្នះលើ«ដំបងគ្រញូង» បានសោះ។ មិនតែប៉ុណ្ណោះកងទាហានទាំងឡាយបាន នាំគ្នាចុះចូលបម្រើការងារជាមួយនឹង «ដំបងគ្រញូង» គ្មានសល់ឡើយ ។ មហាក្សត្រទ្រង់ពិបាកព្រះទ័យខ្លាំងពេកក៏ប្រឈួន ពុំមានគ្រូពេទ្យណាអាចថ្វាយការព្យាបាលសោះ ទ្រង់សុគតក្នុងព្រះជន្ម៤៩វស្សា បន្ទាប់ពីគ្រងរាជ្យបាន២៩ឆ្នាំ ប៉ុណ្ណោះ។
ក្នុងខែពិសាខ គស ១០០១ បន្ទាប់ពីទទួលព័ត៌មានថា ព្រះបាទចក្រពត្រាធិរាជបានសុគតហើយនោះ «ដំបងគ្រញូង» ដែលជាកូនរាស្ត្រសាមញ្ញសុទ្ធសាធ បានលើកកងកម្លាំងចូលក្នុងព្រះបរមរាជវាំង ហើយទទួលការអភិសេកឡើងគ្រងរាជ្យ ជាក្សត្រទី១៦។ ទ្រង់មានព្រះនាមជា«គោត្តអមរទេវរាជ»។ ក្សត្រថ្មីនេះបានចេញបញ្ជាឱ្យគេរុករកតាមចាប់រាជវង្សអតិតក្សត្រមកពិឃាដ ដោយដុតទាំងរស់។ នៅពេលនោះ ព្រះរាជបុត្រព្រះអង្គម្ចាស់ចក្រពង្សក៏បានគេចខ្លួនចេញពីទីក្រុង ។
ព្រះរាជបុត្រាទី ២ គឺព្រះសិរីកុមារ ដែលមានព្រះជន្ម៥ឆ្នាំ ត្រូវបានមេដោះនាំរត់ទៅនៅជាមួយអ្នកស្រុក ក៏ប៉ុន្តែដោយពុំព្រមស្រាតខ្លួនទទេដូចកូនអ្នកស្រុកនោះ នាំឱ្យពួកទាហានស្គាល់ រួចក៏ត្រូវទាហានចាប់យកទៅដុតសម្លាប់ទាំងរស់ តែដល់ពេលរសៀលមានទាហានមិនស្គាល់ឈ្មោះម្នាក់បានឆក់យកទៅគ្រវាត់ចោលនៅក្នុងព្រៃទៅ ។ តមកមានព្រះសង្ឃមួយអង្គបានជួបប្រទះកុមារនេះ ហើយក៏រើសយកទៅចិញ្ចឹម។ ដោយដៃជើងនៅខ្វិនខ្វង់មិនអាចដើរបាន ហើយបានត្រឹមតែរំកិល នោះទើបគេគ្រប់គ្នាហៅកុមារនោះថា «ព្រហ្មកិល» ឯអ្នកខ្លះទៀតហៅថា«ពញ្ញាក្រែក»។
កាលនោះចៅ ព្រហ្មកិល បានធ្វើដំណើរដោយរំកិល មកលេងនៅក្នុងបុណ្យនោះដែរ តែដោយហត់ពេក ក៏បានសំរាក នៅពាក់កណ្តាលផ្លូវក្រោមដើមឈើមួយ ពេលនោះទេវតាក៏បាននិមិត្តជាតាចាស់ស្លៀក ពាក់ ស ជិះសេះ ស ស្ពាយបង្វេចពីយកមកផ្ញើចៅព្រហ្មកិល ហើយក៏រលាយខ្លួនបាត់ ដោយចង សេះ និងជើងចៅ ព្រហ្មកិល សេះនោះក៏បានអូសចៅព្រហ្មកិល ធ្វើអោយជើងដែលក្ងិញក្ងង់នោះ បាន រលា ត្រង់ ដោយ ឃើញស័ក្កិសិទ្ធិដូច្នេះ ចៅព្រហ្មកិល ក៏បានយកខ្សែសេះមកចងនៅដៃ ដៃក៏រលា ត្រង់ដូចមនុស្សធម្មតា ហើយក៏លាបង្វិចឃើញសុទ្ធតែម្ហូមអាហារសួគ៌ ក៏ហូបឆ្អែត រួចក៏លាបង្វិចមួយ ទៀត ឃើញសម្លៀក បំពាក់សួគ៌ ហើយក៏យកមកស្លៀកពាក់ បន្ទាប់មកឡើងជិះសេះស សេះនោះក៏ហោះសំដៅទៅ កន្លែង ប្រារព្វពិធីបុណ្យ ដោយហោះឆ្វែលព័ទ្ធសីមាបីជុំ ពេលនោះ តាដំបងគ្រញូង ក៏បានគ្រវែងដំបងសក្កិសិទ្ធគប់អ្នកមានបុណ្យ តែមិនដូចប្រាថ្នាឡើយដំបងនោះក៏បានធ្លាក់ចូលព្រៃបាត់ទៅ។
បន្ទាប់ពីបានគ្រងរាជ្យ៧ ឆ្នាំ និង៧ខែមក ស្តេច«ដំបងគ្រញួង»បានឱ្យហោរាមកព្យាករណ៏ ដោយមានបន្ទូលថា «ខ្ញុំមានបុណ្យអស្ចារ្យណាស់ តើចាប់ពីពេលនេះតទៅមានអ្នកណាមានបុណ្យលើសនេះ អាចដណ្តើមយករាជ្យពីខ្ញុំបានដែរឫទេ? »។ ហោរាពិនិត្យមើលក្បួនហើយទាយថា៖«ព្រះអង្គមានបុណ្យអស្ចារ្យណាស់មែន តែព្រះអង្គគ្រងរាជ្យនៅមហានគរនេះបានត្រឹមតែ៧ឆ្នាំ ៧ ខែ ៧ថ្ងៃតែប៉ុណ្ណោះ។ឥឡូវនេះនៅសល់តែ៧ថ្ងៃទៀតទេ នឹងមានអ្នកមានបុណ្យថ្មីម្នាក់ ចូលមកយករាជសម្បត្តិបានហើយ»។ ពេលដែលប្រជារាស្រ្ត ឮទំនាយនេះហើយ គេទាំងឡាយក៏ជឿតាមដោយឥតសង័្សយអ្វីទេ ។
លុះដល់ថ្ងៃទី ៧ ប្រជារាស្រ្តទាំងហ្វូងៗនាំគ្នាកុះករទៅរង់ចាំមើលអ្នកមានបុណ្យថ្មី ពេលនោះ «ព្រហ្មកិល» ក៏បានរំកិលទៅជាមួយនឹងគេ តែដោយហត់ពេក ក៏បានសំរាក នៅពាក់កណ្តាលផ្លូវក្រោមដើមឈើមួយ ពេលនោះទេវតាក៏បាននិមិត្តជាតាចាស់ស្លៀក ពាក់ ស ជិះសេះ ស ស្ពាយបង្វេចពីយកមកផ្ញើចៅព្រហ្មកិល ហើយក៏រលាយខ្លួនបាត់ ដោយចង សេះ និងជើងចៅ ព្រហ្មកិល សេះនោះក៏បានអូសចៅព្រហ្មកិល ធ្វើអោយជើងដែលក្ងិញក្ងង់នោះ បាន រលា ត្រង់ ដោយ ឃើញស័ក្កិសិទ្ធិដូច្នេះ ចៅព្រហ្មកិល ក៏បានយកខ្សែសេះមកចងនៅដៃ ដៃក៏រលា ត្រង់ដូចមនុស្សធម្មតា ហើយក៏លាបង្វិចឃើញសុទ្ធតែម្ហូបអាហារសួគ៌ ក៏ហូបឆ្អែត រួចក៏លាបង្វិចមួយ ទៀត ឃើញសម្លៀក បំពាក់សួគ៌ ហើយក៏យកមកស្លៀកពាក់ បន្ទាប់មកឡើងជិះសេះស សេះនោះក៏ហោះសំដៅទៅ រាជវាំងដោយហោះឆ្វែលព័ទ្ធសីមាបីជុំ។
សេ្តច«ដំបងគ្រញូង» កាលបើមើលឃើញអ្នកមានបុណ្យ គង់លើសេះដូច្នេះ ក៏ខឹងច្រឡោតខ្លាំងណាស់ ហើយឆក់ចាប់យកដំបងយ៉ាងឆាប់រហ័សគ្រវែងទៅរកព្រហ្មកិល តែពុំត្រូវព្រហ្មកិលទេ ដំបងនោះក៏ជ្រុលហួស ទិសដៅ ទៅធ្លាក់កប់ក្នុងដីមួយកន្លែងបង្កើតបានជាអូរធំមួយ។ គឺទីនោះហើយ ដែលគេហៅថា«អូរដំបង»នោះ ក្រោយមកក៏គេហៅថា ខេត្តបាត់ដំបង តរៀងរហូតមកដល់បច្ចុប្បន្ន។
លុះឃើញប្រជារាស្រ្ត និងទាហានចុះចូលនឹងអ្នកមានបុណ្យថ្មីហើយ ស្តេច«ដំបងគ្រញូង» ក៏យល់ព្រមថ្វាយបង្គំសារភាពសុំចុះចាញ់ ហើយថ្វាយរាជ្យបល្ល័ង្កទៅព្រហ្មកិល ។ គាត់បានចេញពីមហានគរ ដោយដើរផ្សងពេ្រងក្នុងឆ្នាំវក ទៅកាន់ប្រទេសលាវ ។ ព្រហ្មកិលឡើងគ្រងរាជ្យក្នុងគស ១០០៨ ក្នុងព្រះជន្ម១២ព្រះវស្សានៅក្នុងមហានគរ មានព្រះនាមជាព្រះបាទសម្តេច «សន្ធព្វអនុរាជ»៕
អត្ថបទ៖ ដកស្រង់ពី ទស្សនាវដី្តគ្រូបង្រៀន លេខ៣៣ ឆ្នាំ២០០៧