ខ្មោចតៃហោង​...លង​បះ​​សក់!

  • 2014-11-24 18:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាស់ៗ​ប្រាប់​​​ថា បើ​ដើរ​ពេល​យប់ មិន​ឱ្យ​គិត​ ឬ​និយាយ​រឿង​ខ្មោចព្រាយ​បិសាច​ឡើយ ព្រោះ​​វា​អាចនឹង​កើត​ឡើង​មែន។ ជាក់ស្ដែង រឿងរ៉ាវ​ខាងក្រោម​នេះ ជា​អត្ថបទ​របស់​មិត្ត​អ្នក​អានម្នាក់ បាន​ផ្ញើរ​ទៅ​កាន់​គេហទំព័រ​ Yourghoststories ដើម្បី​ចែករំលែករឿង​ខ្មោច​ក្នុងសម័យ​ខ្មែរ​ក្រហម​​។  ​​​

 

 

ក្នុង​សម័យ​ខ្មែរ​ក្រហម ព្រោះ​តែ​ឃ្លាន​ពេក ​ក្មេង​មួយ​ក្រុម​បាន​នាំ​គ្នា​ចូល​ព្រៃរក​អាហារ។ ចូល​ជ្រៅ​បន្តិច ពួកគេ​ឃើញ​​ដើម​ស្វាយ​១ដើម មាន​ផ្លែ​ល្អៗរួច​ឡើង​បេះ។

 

ភ្លាមៗ​នោះ​ក្មេង​ម្នាក់​ស្រែក​ខ្លាំងៗ​ថា "ខ្មោច!” ឮ​ដូច្នេះ​ពួកគេ​​បាន​លោត​ចុះ​ទាំង​ព្រលឹង​ចុង​សក់ ហើយ​រត់​ដាក់​មេភាយ​ បាត​ជើង​សព្រាត។ ខណៈ​ពេល​កំពុង​រត់ ក្មេង​ប្រុស​ម្នាក់​និយាយ​ថា "កុំ​ងាក​ក្រោយ!”។ ស្រាប់​តែ​​ម្ដាយមីង​ខ្ញុំ​​មើល​ក្រោយ ហើយ​ក៏​ឃើញ​ស្រី​ម្នាក់​ស្លៀក​ ស សក់​វែង​អូស​ដី មុខ​អាក្រក់ ឃើញ​ហើយ​ចាំ​មិន​ភ្លេច។

 

ហេតុ​តែ​ភ័យ​ខ្លាំង​ពេក ពួក​គេ​ទាំងអស់​គ្នា​ចេះ​តែ​រត់ រត់​យក​តែ​មែន​ទែន។ ចំណែក​ម្ដាយ​មីង​ខ្ញុំ​នៅ​ក្រោយ​គេ​បាន​ដួល ហើយ​មិត្តភ័ក្ដិ​ម្នាក់​របស់​គាត់​ចាប់​គាត់លើក​​ឡើង​ ស្រែក​យំ យ៉ៃ រហូត​​​ដល់​ភូមិ។

ពីរ​ថ្ងៃ​ក្រោយ​មីង​ខ្ញុំ​ ចាប់​ផ្ដើម​ធ្លាក់​ខ្លួន​ឈឺ ​ជ្រុះ​សក់​ស្ទើរ​ទំពែក។ ច្រើន​ខែ​កន្លង​ផុត គាត់​ស្រក់​ទម្ងន់​ស្រឺតៗ រហូត​អ្នកភូមិ​សុំ​យាយតា​ខ្ញុំ​រក​គ្រូ​មើល។ គ្រូមន្តអាគម​មក​ដល់ បាន​ប្រាប់​យាយ​តា​ខ្ញុំ​ថា​ គាត់​ត្រូវ​ព្រលឹង​ខ្មោច​ធ្វើបាប។ ក្រោយ​ព្យាបាល​ជាសះស្បើយ​ហើយ​ លោកគ្រូ​​បាន​ប្រាប់​​ថា ព្រលឹង​ខ្មោច​​នោះ ជាព្រលឹង​ស្រីមាន​ផ្ទៃពោះ​ម្នាក់ ដែល​បាន​សម្លាប់​ខ្លួន​​ ព្រោះ​តែ​ខូច​ចិត្ត​​ប្ដី​មាន​​​ស្រី​ថ្មី និង​ចុះ​ចោល​នាង។ ​

 

លោកគ្រូ​មន្ត​អាគម​​​បញ្ជាក់​ថា បើ​ទៅ​​​ម៉ោង​១២​យប់ ដល់ ៦​ព្រឹក ពួកយើង​នឹង​ឃើញ​ខ្មោច​ស្រីនោះ នៅ​លើ​ដើម​ស្វាយ​​​ច្រៀង​បំពេ​កូន ហើយ​​នាង​នឹង​ធ្វើ​បាប​អ្នកណា​ដែល​ឆ្លងកាត់។

 

បញ្ជាក់៖ អ្នកសរសេរ ​និង​​ផ្ញើ​អត្ថបទ​នេះ មិន​មែន​ជា​អ្នក​ជួប​ហេតុការណ៍​នេះ​ផ្ទាល់​ទេ៕

 

ជំនឿ​ឆ្មា​ខ្មៅ​កន្លង​សព ស្ដាប់​ហើយ​ព្រឺក្បាល​ខ្ញាក!

 

អ្នក​មមើ​មិន​អី​ឡើយ តែ​​អ្នក​បន្ថែម​ល្បោយ ធ្វើ​ឱ្យ​គេ​ផ្អើល​ពេញ​ភូមិ!

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Yourghoststories