ទៅមើលទិដ្ឋភាពជនបរទេស នៅសៀមរាប រីករាយក្រៃលែង ទៅចាក់វ៉ាក់សាំងកូវីដ គ្មានគិតថ្លៃមួយសេន

  • 2021-07-20 04:07:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កំពុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ ជូនដល់ជនបរទេសជាច្រើននាក់។ នេះបើតាមប្រភពព័ត៌មានដែលទទួលបានពីមន្ទីរព័ត៌មានខេត្តសៀមរាប។

នៅព្រឹកថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២១ នេះ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ជនបរទេសដែលកំពុងស្នាក់នៅ និងបំពេញការងារក្នុងខេត្តសៀមរាប គឺត្រូវបានចាក់ជូនដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត។ រាល់ជនបរទេសទាំងឡាយណាដែលមានបំណងទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩នេះ សូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធរួមមាន ៖

១. លិខិតឆ្លងដែន ដែលទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជានៅមានសុពលភាព (គិតត្រឹម ថ្ងៃទី៣០ កក្កដា ឆ្នាំ២០២១)

២. ចំពោះជនបរទេសទាំងឡាយណាដែលទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជាហួសសុពលភាព ហើយមានបំណងចាក់វ៉ាក់សាំង ត្រូវទៅធ្វើការពន្យាទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ស្របតាមនីតិវិធីដែលមានជាធរមាន។

៣. លិខិតបញ្ជាក់សុខភាព ឬវេជ្ជបញ្ហានៃការប្រើប្រាស់ថ្នាំនានា ដែលកំពុងប្រើប្រាស់ជារៀងរាល់ថ្ងៃ (ប្រសិនបើមាន)។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ កក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានប្រកាសជូនដំណឹងដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប អាចមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្ត និងមិនគិតថ្លៃ ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក ៕

អត្ថបទ ៖ មេខាឡា

អត្ថបទពេញនិយម
អត្ថបទថ្មី