ស្ងាត់មួយរយៈ តន់ចន្ទសីម៉ា ចេញបទមនោសញ្ចេតនាលន្លង់លន្លោច ថ្មីចែស ២បទ ផ្អើល Fan

  • 2021-08-10 04:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងជួរមុខរបស់ផលិតកម្ម Galaxy Navatra តន់ ចន្ទសីម៉ា ក្រោយពីខកខានបញ្ចេញបទចម្រៀងអស់រយៈពេល ៣ខែរួចមក ពេលនេះផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា បានបញ្ចេញបទចម្រៀងមនោសញ្ចេតនាអន្លង់អន្លោចថ្មីសន្លាង ២បទជាប់គ្នា យ៉ាងពីរោះ សម្រាប់តន់ចន្ទសីម៉ា ដើម្បីបំពេអារម្មណ៏ប្រិយមិត្តក៏ដូចជាហ្វេនៗជាច្រើនដែលទន្ទឹងរងចាំ ។

កាលពីពេលថ្មីៗនេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញបទចំរៀងមនោសញ្ចេតនាបែប លន្លង់លន្លោច ស្នេហាបែកបាក់ ដោយអមទាំងបទភ្លេងយ៉ាងពីរោះរណ្តំ ចាក់ដោតបេះដូងយុវវ័យស្ទើរគ្រប់គ្នា។ បើក្រឡេកទៅមើលប្លង់និងទេសភាពរបស់ MV វិញសុទ្ធតែស្អាតៗ និងមានភាពទាក់ទាញគ្រប់ប្លង់ទាំងអស់។ ទាំងប្លង់ ភ្លេង សម្លេង វិញគឺស៊ីគ្នាល្អណាស់ មើលទៅ ២បទនេះពីរោះមិនចាញ់បទមនោសញ្ចេតនាផ្សេងៗទៀតដែលល្បីរបស់ តន់ ចន្ទសីម៉ានោះទេ។

បើក្រឡេកទៅមើលបទចម្រៀង ដែលល្បីខ្លាំង ហើយក៏មានអ្នកចូលមើលច្រើនជាងគេនោះគឺបទ« ពេលណាជួបគេម្តងទៀត » និងបទ «នឹកពេលណាយំពេលនោះ» ។

ឯហ្វេនៗដែលជាអ្នកគាំទ្ររបស់ តន់ ចន្ទសីម៉ា វិញ ឃើញថាគ្រប់គ្នាសរសើរមិនដាច់ពីមាត់ថាពីរោះ ហើយអ្នកខ្លះទៀតថា បទនេះដឹងតែល្បីទៀតហើយ ចំណែកអ្នកផ្សេងទៀតចូលទៅខមមិនថា សុំឲ្យបទនេះមានជាបទប្រុសដែរ ព្រោះពីរោះពេក ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងជួរមុខរបស់ផលិតកម្ម Galaxy Navatra តន់ ចន្ទសីម៉ា បើគិតពីបទចម្រៀងរបស់នាងដែលបានច្រៀង ទាំងច្រៀងទោល និងច្រៀងគូនោះមានប្រហែលជាង១០០បទហើយ ហើយបទនីមួយរបស់នាង អ្នកចូលមើលក៏ច្រើន ពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេងប្រើពេលប្រហែល២ឆ្នាំ បានទទួលលទ្ធផលល្អបែបនេះ ។

តោះមកទស្សនាបទចម្រៀងថ្មី ២បទជាប់គ្នារបស់ តន់ ចន្ទសីម៉ា ទាំងអស់គ្នា ៖

Start at

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម