ស្រូតៗឡើង! ម៉ាសម៉ាកល្បី បញ្ចុះតម្លៃ ១ប្រអប់សល់ត្រឹម ១ដុល្លារ មានតែ១៥០០ប្រអប់ទេ លក់ជូន ១ថ្ងៃប៉ុណ្ណោះ

  • 2021-08-13 01:48:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនផលិតម៉ាស HealthFirst PP ស្តង់ដារ ISO:13485:2016 នឹងធ្វើការបញ្ជុះតំលៃ ត្រឹមតែ ១ដុល្លារ ក្នុងមួយប្រអប់ មាន ៥០ម៉ាស ជាប្រភេទម៉ាសពេទ្យ Type IIR បីស្រទាប់ មាន ៤ពណ៌ ស ខៀវស្រាល បៃតងស្រាល និងខ្មៅ ក្នុងឱកាសដាក់តាំងថ្មីនៅផ្សារបោះដុំម៉ាក្រូ(Makro) ។

ការបញ្ចុះតំលៃនេះមានតែមួយថ្ងៃគត់ គឺនៅថ្ងៃសៅរ៍ នេះ ទី១៤ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ៦ព្រឹក។ ចំនួនមានកំណត់ ត្រឹម១៥០០ប្រអប់តែប៉ុណ្ណោះ ដោយក្នុងមួយគ្រួសារទិញបានមួយប្រអប់។ ម៉ាសរបស់ក្រុមហ៊ុន HealthFirst PP ត្រូវបានផលិតឡើង តាមស្តង់ដាររបស់អឺរ៉ុបម៉ាសពេទ្យបីស្រទាប់មាន ៤ប្រភេទ Type I, Type IR, Type II, និង Type IIR ដែលប្រភេទ Type IIR ( ប្រើនៅក្នងគ្លីនិក ឬមន្ទីរពេទ្យ) ជាប្រភេទការពារបាក់តេរីបានខ្ពស់ជាងគេ នឹងអាចការពារការបាញ់ឈាម ឬខ្ទាតឈាម ដូចជានៅក្នុងបន្ទប់វះកាត់។

ក្រុមហ៊ុន HealthFirst PP ផលិតម៉ាស បានធ្វើតេសនៅមន្ទីរពិសោធន៍ អន្តរជាតិ TUV នឹងបានជាប់ជាប្រភេទខ្ពស់ជាងគេ Type IIR។ ក្រុមហ៊ុនក៏បានបញ្ចាក់ដែរថា ក្រុមហ៊ុននឹងចេញម៉ាសកូនក្មេង និង ម៉ាស់ទំហំតូច ( size small) សំរាប់អ្នកមុខតូចនៅចុងខែនេះ និង ប្រភេទKF94 (N95) នៅចុងខែកញ្ញា។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងក្រុមហ៊ុន សូមចូលទៅកាន់ វិបសាយ ៖ www.healthfirstpp.com

អត្ថបទពេញនិយម