ស្រណោះណាស់ វីដេអូពលរដ្ឋអាហ្វហ្គានីស្ថាន ដណ្ដើមគ្នាឡើងយន្តហោះ ដើម្បីភាសខ្លួន ស្របពេលក្រុមតាលីបង់កំពុងផ្ទេរអំណាច
- 2021-08-16 08:43:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រណោះណាស់ វីដេអូពលរដ្ឋអាហ្វហ្គានីស្ថាន ដណ្ដើមគ្នាឡើងយន្តហោះ ដើម្បីភាសខ្លួន ស្របពេលក្រុមតាលីបង់កំពុងផ្ទេរអំណាច
ចន្លោះមិនឃើញ
ស្ថានភាពនៅអាហ្វហ្គានីស្ថាន កំពុងត្រូវបានចាប់អារម្មណ៍ដោយក្រសែភ្នែកប្រជាជននៅទូទាំងពិភពលោក។ ក្រោយពេលអាមេរិក ដកទ័ពចេញមិនទាន់ស្ងួតជើងធ្មេញផង ក្រុមសកម្មភាពប្រយុទ្ធតាលីបង់ ចាប់ផ្អើមបញ្ចេញឥទ្ធិពលរបស់ខ្លួន វាយដណ្តើមខេត្ត និងទីក្រុងសំខាន់ៗនៃប្រទេសអាហ្វហ្គានីស្ថាន មកកាន់កាប់ជាបន្តបន្ទាប់ ហើយពេលថ្មីៗនេះ វាយយកទីក្រុង កាប៊ុល ដែលជារដ្ឋធានីនៃប្រទេសនេះ។
ស្របពេលដែលក្រុម តាលីបង់ វាយយកបានរដ្ឋធានី កាប៊ុល ធ្វើឱ្យប្រជាជនអាហ្វហ្គានីស្ថាននាំគ្នាទិញសំបុត្រយន្តហោះ ដើម្បីទៅកាន់ប្រទេសផ្សេង ដោយមិនចង់រស់នៅក្រោមការដឹកនាំរបស់ក្រុម តាលីបង់។ ពលរដ្ឋអាហ្វហ្គានីស្ថានមួយចំនួនទៀត ទទួលបានសិទ្ធអនុគ្រោះ ជ្រកកោណនៅប្រទេសក្រៅ។
ជាក់ស្តែង ក្រោយពេល ក្រុមតាលីបង់ ចួលកាន់កាប់វិមានប្រធានាធិបតី ដើម្បីរង់ចាំការផ្ទេរអំណាចដោយសន្តិវិធី ពលរដ្ឋអាហ្វហ្គាស្ថាន នាំគ្នាសម្រុកទៅកាន់ព្រលានយន្តហោះ ដើម្បីធ្វើការហោះចេញទៅក្រៅប្រទេស។ នៅខណៈពេលដែលដើរឡើងតាមជណ្តើរទៅលើយន្តហោះ គឺមានការប្រជ្រៀតគ្នា និង ដណ្តើមគ្នាឡើង ធ្វើឱ្យមានពលរដ្ឋខ្លះបានរអិលធ្លាក់មកក្រោម៕
វីដេអូ ៖