Griezmann រក​​បាន​​គ្រាប់​ជួយ​បារាំង​​ស្មើ​​​​គ្នា​ជាមួយ​បូស្នី​​​ក្នុង​វគ្គ​ជម្រុះ World Cup

  • 2021-09-02 01:42:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Antoine Griezmann រក​បាន​មួយ​គ្រាប់​ជួយ​បារាំង​ប្រកួត​ស្មើ​គ្នា​ជាមួយ​បូស្នី ១-១ ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup។

ក្នុង​ការ​ប្រកួត​ដែល​លេង​កាល​ពី​យប់​មិញ ខ្សែ​ប្រយុទ្ធ​របស់ Inter Milan កីឡាករ Edin Dzeko ​ជា​អ្នក​រក​គ្រាប់​នាំ​មុខ​ឲ្យ​បូស្នី​នាទី​៣៦។ ប៉ុន្តែ​៣​នាទី​បន្ទាប់ Griezmann ដែល​ទើប​ខ្ចី​ជើង​ទៅ Barcelona អាច​រក​គ្រាប់​តាម​ស្មើ​វិញ​ឲ្យ​បារាំង។

នាទី​៥១​ខ្សែ​ការពារ​​ស្ដាំ​របស់​បារាំង​ Jules Kounde ទទួល​បាន​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន។ លទ្ធផល ១-១ បាន​បន្សល់​រហូត​ដល់​ចប់​ការ​ប្រកួត​ជួយ​ឲ្យ​បារាំង​និង​បូស្នី​ទទួល​បាន​ម្នាក់​មួយ​ប្រកួត​ក្នុង​ពូល​ D៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី