Rice រើស​​ស្រាបៀរ​ផឹក​និង​គប់​ត្រឡប់​ទៅ​វិញ​ ពេល​អ្នក​គាំទ្រ​ហុងគ្រី​គប់​ចូល​ទីលាន

  • 2021-09-03 01:34:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ការពារ Declan Rice បាន​បង្ហាញ​ការ​ឆ្លើយ​តប​ទៅ​កាន់​​អ្នក​គាំទ្រហុងគ្រី​យ៉ាង​ភ្ញាក់ផ្អើល​ ពេល​ដែល​ពួក​គេ​គប់​កំប៉ុង​​​ជ័រ​ចូល​ទីលាន​សំដៅ​មក​កាន់ Raheem Sterling កាល​ពី​យប់​មិញ។

អង់គ្លេស​បាន​យក​ឈ្នះ​ហុងគ្រី​ដល់​ទឹក​ដី ៤-០ ក្នុង​វគ្គ​ជម្រុះ World Cup នៅ​តំបន់​អឺរ៉ុប។ Sterling រក​បាន​មួយ​គ្រាប់​​នាទី​៥៥ ប៉ុន្តែ​​ត្រូវ​អ្នក​គាំទ្រ​របស់​ក្រុម​ម្ចាស់​ផ្ទះ​​គប់​កំប៉ុង​ជ័រ​សំដៅ​មក​កាន់​គេ ពេល​ដែល​រត់​អបអរ​គ្រាប់​បាល់។

ក្នុង​ពេល​ដែល​រត់​​អបអរ​មិត្ត​រួម​ក្រុម Rice បាន​រើស​កំប៉ុង​ជ័រ​មួយ​​ដែល​មាន​ស្រា​​យក​មក​ផឹក មុន​ពេល​គប់​វា​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ហុងគ្រី​វិញ​ដើម្បី​ជា​ការ​ឆ្លើយតប។ Rice ជា​កីឡាករ​ម្នាក់​ដែល​មិន​ចេះ​ផឹក​ស្រា​ទេ តែ​សកម្មភាព​របស់​គេ​យប់​មិញ​​គឺ​ចង់​ឌឺដង​ទៅ​កាន់​អ្នក​គាំទ្រ​ហុងគ្រី​វិញ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ