ប្រសើរណាស់! ផ្ទះធ្លុះធ្លាយមួយខ្នងអាយុកាលជាង ១០ឆ្នាំ នៅលើភ្នំខ្នងក្រពើ ត្រូវបានជួសជុល អាចស្នាក់អាស្រ័យបាន

  • 2021-09-08 06:28:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះស៊ីអាយ(CI = Conservation International) នៅលើខ្នងភ្នំក្រពើ ដែលបានសាងសង់កាលពីជាង ១០ឆ្នាំមុន មានការបាក់បែកទ្រុឌទ្រោមខ្លាំង ត្រូវបានជួសជុលរួចរាល់ឡើងវិញក្រោមការបរិច្ចាកថវិការផ្ទាល់ខ្លួនរបស់សមាជិកក្រុមដើរភ្នំតោករ៉ោក សមាជិកក្រុមដើរផ្សេងភ្នំមួយចំនួនទៀត និងពលរដ្ឋក្នុងសហគមន៍ភូមិខ្ទេះមួយចំនួនទៀត។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុក ខ្នងក្រពើ។

ក្រោយជួសជុលឡើងវិញដូចនេះសង្ឃឹមថា ផ្ទះស៊ីអាយ(CI)នេះនឹងអាចជួយសម្រួលដល់ការលំបាកមួយផ្នែកសម្រាប់ទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេង តាមព្រៃភ្នំ អាចស្នាក់អាស្រ័យក្នុងផ្ទះនេះ ការពារព្យុះភ្លៀងខ្យល់ និងហានិភ័យដែលអាចកើតមានផ្សេងៗបានយ៉ាងល្អប្រសើរ។

តំបន់ធម្មជាតិខ្នងក្រពើ ជាឋានសួគ៌លាក់ខ្លួននៅជួរភ្នំក្រវ៉ាញកណ្តាលស្ថិតនៅក្នុងខេត្តកោះកុង ស្រុកថ្មបាំង ឃុំប្រឡាយ ប៉ុន្តែការធ្វើដំណើរទៅលេងគឺតាមស្រុកឪរ៉ាល់ ឃុំរលាក់កងជើង ភូមិខ្ទេះ ឬភូមិតាំងបំពង់ ភ្នំខ្នងក្រពើមានចម្ងាយប្រហែល ១៣គម ពីភូមិខ្ទេះ ដែលអាចធ្វើដំណើរដោយគោយន្តចំងាយ៤ទៅ៥គម ហើយធ្វើដំណើរដោយថ្មើរជើងប្រហែល៨ទៅ៩គម ឆ្លងកាត់ព្រៃនិងឡើងភ្នំ ។ ខ្នងក្រពើគឺមានអាកាសធាតុត្រជាក់ប្រហែល១៥អង្សារនៅពេលយប់ ខ្សល់បក់ខ្លាំង មានអ័ព្ទ ពពកហោះប្រលែងគ្នាលេង ហើយភ្លៀងជាប្រចាំនៅខែវស្សារ បើមានសំណាងបានស្តាប់ទោចច្រៀងបំពេរ ជួបជ្រូកព្រៃ ខ្ទីង។ល។

សក្ដានុពលទេសចរណ៍ធម្មជាតិលើដែនព្រៃភ្នំនេះ ភ្ញៀវទេសចរក៏អាចរីករាយទស្សនាទេសភាពវាលស្មៅ វាលស្រល់ គយគន់សម្រស់បុប្ផាផ្កាព្រៃ ភ្ញៀវទេសចរអាចទៅទស្សនាទឹកធ្លាក់អូរឆាំឆានោះ។ លាក់ឆោមបាំងកាយកណ្ដាលព្រឹក្សព្រៃ ទឹកធ្លាក់អូរឆាំឆាប្រឹងសម្ញែងសម្រស់បង្អួតលក្ខិណា ប្រៀបដូចឧទ្យានសួគ៌គួរឱ្យចង់នែបនិត្យ៕

អត្ថបទដោយ ៖ Su In

អត្ថបទថ្មី