​ក្រុមអ្នកជំនាញ ទៅពិនិត្យក្រុមប្រាសាទកោះកេរ មុន UNESCO ទៅវាយតម្លៃចុះបញ្ជីជាបេតិកភណ្ឌពិភពលោក

  • 2021-09-10 02:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមអ្នកជំនាញខ្មែរបាននាំគ្នាចុះត្រួតពិនិត្យ ប្រាសាទកោះកេរ ក្នុងផែនការចុះបញ្ជីបេតិកភណ្ឌពិភពលោក មុនអ្នកជំនាញ ICOMOS ចុះមកវាយតម្លៃសំណើសុំចុះបញ្ជីប្រាសាទកោះកេរក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក នៅឆ្នាំ ២០២២។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនឯកសារ ស្នើសុំចុះបញ្ជីតំបន់ប្រាសាទកោះកេរ ទៅអង្គការយូណេស្កូរួចហើយ កាលពីខែមករាឆ្នាំ២០២១។ តំបន់ប្រាសាទកោះកេរ ដែលស្នើទៅអង្គការយូណេស្កូ មានផ្ទៃដីទំហំជាង ៨,៧០០ហិកតា ស្ថិតនៅក្នុងស្រុកគូលែន ឃុំស្រយង់ ដោយគ្របដណ្ដប់ភូមិ៣ គឺភូមិរំចេក ភូមិកោះកេរ និងភូមិស្រយង់ជើង នៃខេត្តព្រះវិហារ។

ប្រាសាទកោះកេរ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។ លក្ខណៈពិសេសរបស់ប្រាសាទកោះកេរ គឺមានប្រាសាទរាជ្យ ជារាងពីរ៉ាមីត ដែលជាប្រាសាទល្អឯកមួយក្នុងប្រទេសកម្ពុជា។ បន្ថែមពីនោះ ចម្លាក់នៅក្នុងក្រុមប្រាសាទកោះកេរគឺជាចម្លាក់ទោល មិនជាប់នឹងជញ្ជាំងប្រាសាទដូចនៅប្រាសាទអង្គរវត្តឡើយ ហើយចម្លាក់មានលក្ខណៈធំៗជាងនៅប្រាសាទអង្គរ៕

ប្រភពរូបថត៖ Ea Darith

អត្ថបទ៖ សៀនហួរ

អត្ថបទថ្មី