សប្ដាហ៍ថ្មី! ពីកម្មវិធី Starting Up ជួបម្ចាស់អាជីវកម្មជាស្ត្រីក្នុងវិស័យទេសចរណ៍ ប្រាប់គន្លឹះឈរជើងជាង ២០ឆ្នាំមកហើយ

  • 2021-10-04 07:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ដល់​សប្ដាហ៍​ថ្មី​ពី​កម្ម​វិធី Starting Up ប្រិយមិត្ត​នៅ​តែ​​អាច​ចាប់​យក​ចំណេះ​ដឹង គន្លឹះ​ថ្មីៗ​បន្ថែមទៀតពី​​ម្ចាស់​អាជីវកម្ម​ដែល​ធ្លាប់​មាន​បទពិសោធន៍​ពី​ការ​ងារ​រក​ស៊ី ការ​បង្កើត​ក្រុមហ៊ុន​ដំបូង នឹង​ចូល​ខ្លួន​មក​​ជជែក​បង្ហាញ​ផ្លូវ​ទៅ​កាន់​ប្រិយមិត្ត។ ចង់​ដឹង​ថា​ការ​បង្កើត​អាជីវកម្មជាង ២០​ឆ្នាំ​របស់​​ក្រុមហ៊ុនទេសចណ៍ឈ្មោះថា Sofiya Travel & Tour ថា​បាន​ជួប​បញ្ហា និង​វិធី​ដោះស្រាយ​រក​ផ្លូវ​មក​កាន់​ភាព​ជោគជ័យ​ដល់​ពេល​បច្ចុប្បន្ននេះយ៉ាង​ណាខ្លះ? ដូច​នេះកុំភ្លេច​នៅក្នុងសប្ដាហ៍ថ្មីនេះ កម្មវិធី Starting Up នឹង​មានវាគ្មិនពិសេសគឺ​លោក ស្រៀធ មុំសុភា មក​បើក​កកាយ​ពី​បទពិសោធន៍បង្កើត​អាជីវកម្ម​នេះ​ឡើង។

ចង់​ដឹង​ថា​ម្ចាស់​សហគ្រិន​ដែល​ជា​ស្រ្តី​រូប​នេះ ​ធ្លាប់​ធ្វើ​ការ​ឲ្យ​គេ និង​ចាប់​អាជីវកម្ម​របស់​ខ្លួន​ដោយ​របៀប​ណាខ្លះ? នឹង​មក​ឆ្លើយ​សំណួរ​ជា​មួយ​អ្នក​សម្របសម្រួល​កម្មវិធីដែល​ជា​សហ​គ្រិនជើង​ចាស់លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group, កញ្ញា​ ដែក ដារី នាយកគ្រប់គ្រងទូទៅ​ក្រុមហ៊ុន 360 Events, លោក ធុល រិទ្ធី សហស្ថាបនិក និងជានាយកប្រតិបត្តិ Smallworld Venture, លោក លោក ស៊ឹម ចាន់គីរីរត្ន ស្ថាបនិក និងជានាយកប្រតិបត្តិ​ក្រុមហ៊ុន Banhji ។​

កុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹងលោក សោម សម្បត្តិ នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ នេះ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី  Starting Upក៏ដូចជា [channel YouTube "Sabay TV"] (https://www.youtube.com/user/SabayTv) និងស្ដាប់ជាសំឡេង Podcast "Starting Up"៕​​​

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម