ព្រះនាងជប៉ុន រៀបអភិសេកជាមួយរាស្រ្តសាមញ្ញ ចាកចេញពីខ្សែរាជវង្ស ទៅកសាងជីវិតគ្រួសារនៅអាមេរិក

  • 2021-10-01 08:02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះនាងម្ចាស់របស់ប្រទេសជប៉ុន Mako នឹងរៀបអភិសេកជាមួយនិងគូដណ្តឹងរបស់ព្រះនាង លោក Komuro ដែលជារាស្រ្តសាមញ្ញ។ ការសម្រេចចិត្តរៀបអភិសេកជាមួយគូដណ្តឹងរបស់ព្រះនាង ដែលជារាស្រ្តសាមញ្ញ ត្រូវបានសមាគមន៍រាជវាំង តម្រូវឱ្យព្រះនាងចាកចេញពីខ្សែរាជវង្ស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK។

គូស្នេហ៍ទាំង២ បានចាប់ចិត្តប្រតិព័ទ្ធលើគ្នា នៅពេលដែលព្រះនាង Mako និងលោក Komuro បានចូលរៀនថ្នាក់ឧត្តមសិក្សានៅសកលវិទ្យាល័យ International Christian University នៅទីក្រុងតូក្យូ កំឡុងឆ្នាំ២០១២។

ព្រះនាង​Mako មានវ័យ ២៩ឆ្នាំ ជាចៅស្រីរបស់អតីតអធិរាជជប៉ុន Akihito។ ព្រះនាងដ៏មានសម្រស់ស្រស់សោភារូបនេះ នឹងរៀបអភិសេកជាមួយលោក Komuro ដែលបុរសរូបនេះមិនមែនជាខ្សែរាជវង្សឡើយ។ បន្ទាប់ពីរៀបអភិសេកហើយ គូស្នេហ៍ថ្មីថ្មោងនេះ នឹងទៅសាងជីវិតគ្រួសារនៅទឹកដីសហរដ្ឋអាមេរិក ដែលជាកន្លែងលោក Komuro ប្រកបអាជីពជាមេធាវី៕

ប្រភព៖ CNN   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី