របៀបទិញ សេវាកម្មរក្សាទិន្នន័យ iCloud សម្រាប់ iPhone / iPad ចាយតិចចំណេញច្រើន

  • 2021-10-08 04:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅអត្ថបទមុន យើងបាននិយាយពី ភាពងាយស្រួល និងអត្ថប្រយោជន៍របស់ iCloud និង Google Drive សម្រាប់រក្សាទុក រូបថត/វីដេអូ ឬឯកសារនានា។ ហើយបើសេវាកម្ម iCloud ចាំបាច់សម្រាប់អ្នក ត្រូវការទំហំផ្ទុកធំបន្ថែម យើងនឹងណែនាំអ្នក ពីរបៀបទិញ កញ្ចប់សេវាកម្ម iCloud ដូចខាងក្រោមនេះ។

របៀបទិញទំហំផ្ទុកបន្ថែមលើ iCloud៖

  • ចូលទៅកាន់កម្មវិធី Settings > Apple ID (នៅខាងលើគេបង្អស់) > iCloud
  • ជ្រើសរើសយក Manage Storage > Change Storage Plan
  • ត្រង់នេះអ្នកអាចរើសទំហំផ្ទុក iCloud ទៅតាមតម្រូវការ ដោយតម្លៃក្នុង១ខែចាប់ពី ១ដុល្លារ ដល់ ៩,៩៩ដុល្លារ ទទួលបានទំហំផ្ទុកពី 50GB ទៅ 2TB
  • បន្ទាប់មកចុច Buy និងធ្វើតាមការណែនាំជាការស្រេច

គួរបញ្ជាក់ផងដែរថា ដើម្បីទិញសេវាកម្មនេះបាន អ្នកចាំបាច់បំពេញព័ត៌មានទៅកាន់ Payment & Shipping សម្រាប់ទូទាត់លុយ ដោយតម្រូវឱ្យមានកាតអេឡិចត្រូនិច (Visa/Master Card)។

របៀបបន្ថែម Payment & Shipping៖

  • ចូលទៅកាន់កម្មវិធី Settings > Apple ID (នៅខាងលើគេបង្អស់) > Payment & Shipping
  • ចុចយក Add Payment Method បន្ទាប់មកបំពេញព័ត៌មានតាមការណែនាំ។

អត្ថបទ៖ កុសល

អត្ថបទថ្មី