ទោះលែងត្រូវជាអ្វីនឹងគ្នាទៀត តែលោក ឌួង ឆាយ បន់ស្រន់ទាំងយប់សូមកុំឱ្យអតីតភរិយាកើតអីឱ្យសោះ
- 2021-10-13 02:02:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះលែងត្រូវជាអ្វីនឹងគ្នាទៀត តែលោក ឌួង ឆាយ បន់ស្រន់ទាំងយប់សូមកុំឱ្យអតីតភរិយាកើតអីឱ្យសោះ
ចន្លោះមិនឃើញ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង ជារថយន្តស៊េរីទំនើបមួយគ្រឿង Rolls Royce ពាក់ស្លាកលេខ កម្ពុជា-MR.IDOL បានបើកលឿនជ្រុលហួសទៅបុកមួយទំហឹងចំព្រួញពុះចែកទ្រូងផ្លូវបណ្តាលបាក់អស់មួយកង់ បាក់បង្គោលភ្លើងមួយដើម ចំណែកឯរថយន្តខូចខាតមួយកំណត់មុខយ៉ាងដំណំ ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះកើតឡើង នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃ ១៣ ខែតុលា ឆ្នាំ២០២១។
ព័ត៌មានបឋមយោងតាមស្លាកលេខយានយន្ត ត្រូវបានគេដឹងថា អ្នកបើកបរគឺជា អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ ។ ជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនទាន់បញ្ជាក់មូលហេតុពិតប្រាកដនៅឡើយទេ ខណៈម្ចាស់រថយន្តបានបាត់ខ្លួន ក្រោយពីកើតហេតុភ្លាមៗ ប៉ុន្តែតាមព័ត៌មានអ្នកបើកបរក្នុងរថយន្តមិនមានគ្រោះថ្នាក់អ្វីឡើយ ។
យ៉ាងណាមិញបើក្រឡេកមកមើលទំព័រហ្វេសប៊ុកផេក លោក ឌួង ឆាយ ឯណេះវិញ ក៏បានបង្ហោះសារមួយទាំងយប់ ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើង ។ ថ្វីដ្បិតលោកមិនបានបញ្ចេញឈ្មោះចំៗថា អ្នកនាង ដេត ម៉ាលីណា ប៉ុន្តែលោកបានប្រើពាក្យម្ដាយកូនយើង ដែលសំដៅលើអតីតភរិយារបស់ខ្លួន ។ លោកឌួង ឆាយ បានបង្ហោះសារបន់ស្រន់មួយថា៖ “អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អាណិតកូនៗយើង”។
រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយពីអ្នកនាង ដេត ម៉ាលីណា ឡើយ សួមរង់ចាំព័ត៌មានលម្អិតជាបន្តបន្ទាប់ទៀត ៕