ទីបំផុតថ្ងៃនេះ ព្រះនាងជប៉ុន Mako កាន់ដៃគូដណ្ដឹងជារាស្ត្រសាមញ្ញចូលរោងការ ចាកចេញពីសែរាជវង្ស
- 2021-10-26 04:44:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតថ្ងៃនេះ ព្រះនាងជប៉ុន Mako កាន់ដៃគូដណ្ដឹងជារាស្ត្រសាមញ្ញចូលរោងការ ចាកចេញពីសែរាជវង្ស
ចន្លោះមិនឃើញ
នៅទីបំផុត ព្រះនាងម្ចាស់ជប៉ុន Mako បានសម្រេចរៀបការជាមួយនិងគូដណ្តឹងរបស់ព្រះនាង ដែលជាប្រជារាស្រ្តធម្មតា មិនជាប់ខ្សែស្រឡាយរាជវង្ស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
ព្រះនាង Mako គឺជាបុត្រីរបស់ ព្រះអង្គម្ចាស់ Fumihito និង ម្ចាស់ក្សត្រី Kiko។ តាមច្បាប់របស់ប្រទេសជប៉ុន ការសម្រេចរៀបការជាមួយគូដណ្តឹង ដែលជារាស្រ្តធម្មតា ព្រះនាងម្ចាស់ ត្រូវចាកចេញពីខ្សែរាជវង្ស។ គូដណ្តឹងរបស់ព្រះនាង Mako មានឈ្មោះ Kei Komuro ជារាស្រ្តសាមញ្ញ មានមុខរបរជាមេធាវី នៅសហរដ្ឋអាមេរិក។ គូរស្នេហ៍ទាំង ២បានភ្ជាប់ពាក្យតាំងតែពីឆ្នាំ ២០១៧មកម្ល៉េះ ដោយសារបញ្ហាគ្រួសារទើបពន្យារពេលរៀបការអស់ជាច្រើនឆ្នាំ។
សារព័ត៌មាន Kyodo បានចុះផ្សាយថា ព្រះនាងជប៉ុនអង្គនេះ បានចាកចេញពីវិមាន នៅក្នុងទីក្រុងតូក្យូ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១។ ក្រោយរៀបការរួច គេរំពឹងថាព្រះនាង នឹងចាកចេញទៅកសាងជីវិត ក្នុងនាមជារាស្រ្តធម្មតារស់នៅដោយក្តីសុខសាន្តជាមួយស្វាមី លើទឹកដីសហរដ្ឋអាមេរិក៕