ហ្គេមក៏សប្បាយ រង្វាន់ក៏ច្រើន! ណាត់គ្នាទុក ថ្ងៃបុណ្យ Halloween ចូលរួមលេងនៅផ្សារទំនើប អុីអន ម៉ល សែនសុខ ស៊ីធី

  • 2021-10-28 04:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Halloween ជាកម្មវិធីបុណ្យរបស់ប្រទេសដែលកាន់សាសនាគ្រឹស្ដ ជាទូទៅគេលេងនៅបែកអឺរ៉ុប តែបច្ចុប្បន្ននេះនៅបែកអាស៊ីក៏ចូលរួមលេងច្រើនកុះករដែរ។

យ៉ាងណាមិញប្រជាជនខ្មែរក៏និយមចូលចិត្តចូលរួមលេងកម្សាន្តផងដែរ ជាពិសេសយុវវ័យសម័យថ្មី និងប៉ាម៉ាក់ដែលមានកូនតូចៗតែម្ដង។ កម្មវិធីបុណ្យមួយនេះតែងតែប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែតុលា ជារៀងរាល់ឆ្នាំ តួយ៉ាងនៅតាមបណ្ដាហាង និងផ្សារទំនើបផ្សេងៗតែងចាប់ផ្ដើមតុមតែងដេគ័រមានទាំងរូបខ្មោច រូបល្ពៅ និងពីងពាងជាដើម។

ជិតដល់ថ្ងៃបុណ្យ Halloween កុំភ្លេចមកចូលរួមលេងនៅផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី ផងណា ហើយណាត់មិត្តភក្តិ បងប្អូន និងមនុស្សជាទីស្រលាញ់ផង ព្រោះថានៅថ្ងៃទី ៣០ និង៣១ ខែតុលា ឆ្នាំ​២០២១នេះ ផ្សារទំនើប អុីអន ម៉ល សែនសុខ ស៊ីធី ជាន់ទី១​នៅខាងមុខបញ្ជរព័ត៌មាន នឹងរៀបចំកម្មវិធី HALO HALLOWEEN

សប្បាយៗជាមួយលក្ខខណ្ឌនៃការចូលរួមលេង លោកអ្នកគ្រាន់តែ៖

  • ចំណាយអស់ ១០ដុល្លារ អាចចូលរួមក្នុងកម្មវិធី Face Painting
  • ចំណាយអស់ ១៥ដុល្លារ អាចចូលរួមលេងហ្គេម Zombie Shooting ឬចាប់រង្វាន់ប្រអប់សម្ងាត់ដើម្បីឈ្នះរង្វាន់ជាច្រើន

ចាំអីទៀត បានទាំងសប្បាយ បានទាំងរង្វាន់។ បន្ថែមពីនេះ លោកអ្នកក៏អាចរីករាយ ក្នុងការទិញទំនិញ ញ៉ាំអាហារនៅក្នុងផ្សារទំនើប អុីអន ម៉ល សែនសុខ ស៊ីធី យ៉ាងច្រើនសម្បូរបែប ជាមួយនឹងការប្រូម៉ូសិននៅតាមបណ្ដាហាងជាច្រើន។

សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ព្រឹត្តិការណ៍​ថ្មីៗ សូម​ចូល​ទៅ​តាម​ដាននៅលើ​ទំ​ព័រ Facebook ផ្លូវ​ការ៖ ផ្សារ​ទំនើប​អុីអនម៉ល សែនសុខ ស៊ីធី (aeonmall sensokcity)

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម