Tundra ស៊េរីថ្មី ប្រើម៉ាស៊ីនទាក់បូ និង Hybrid ឌីហ្សាញ​ឡើង​សម្រាប់​បើកពុះជ្រែកវាលខ្សាច់

  • 2021-11-04 08:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បាន​បញ្ចេញ​នូវ​គំរូ​រថយន្ត​ស៊េរីថ្មីរបស់ខ្លួន គឺម៉ូដែល Tundra 2022 ដែល​ត្រូវបាន​ឌីហ្សាញ​ឡើង​ផ្តោតសំខាន់​លើការបើកបរ​ឆ្លងកាត់​វាលខ្សាច់ ក៏ដូចជាការប្រណាំងរថយន្តលើឆ្នេរខ្សាច់ ដែល​បាន​ដាក់​ឈ្មោះរថយន្តនេះថា TRD Desert Chase Tundra។

កំពូលរថយន្តភីកអាប់នេះ ត្រូវបាន​ផលិត​ឡើង​ដោយ​យកគំរូ​ម៉ាស៊ីនតាម Tundra TRD Pro 2022 ពោលគឺ​ប្រើម៉ាស៊ីន V6 twin-turbocharge ចំណុះ ៣,៥លីត្រ ផលិត​កម្លាំង​ ៤៣៧សេះ និង​កម្លាំង​រមួល ៧៩០ញូ៊តុនម៉ែត្រ ជាមួយនឹង​ប្រអប់លេខអូតូ ១០វគ្គ។ វាក៏ប្រើប្រាស់​នូវប្រព័ន្ធ Hybrid ផងដែរ។

នៅក្នុងការ​ប្រណាំង​លើផ្លូវ off-road នៅតាម​ប្រទេស​មួយចំនួន រថយន្តទូទៅ​តែងតែមាន​យាន​យន្ត​ជំនួយ​ដើម្បីដឹកឆ្លងកាត់​វាលខ្សាច់។ ប៉ុន្តែ​សម្រាប់ Tundra នេះវិញ គឺ​មិនត្រូវការ​ជំនួយអ្វីទាំងអស់ ពោលគឺ​វាអាច​ទម្លុះ​ឆ្លងកាត់​ឧបសគ្គ​នេះ​យ៉ាងងាយស្រួល។

ជាមួយ​នឹង​ការរត់លើផ្លូវប្រភេទនេះ បូមរបស់ TRD Desert Chase Tundra​ គឺជាប្រភេទ long-travel suspension ជួយទប់លំនឹងរថយន្ត ហើយកង់​ទំហំ ១៨អ៊ីងរួម​នឹង​សំបកកង់ដែល​ជាប្រភេទ General Grabber X3 ទំហំ ៣៧អ៉ីញ។ វាក៏មានបំពាក់​អំពូល Rigid light ដែលសារ៉េ​ឡើង​ចុះ​ខ្លួនវាបាន ឯ​កាងរថយន្ត​ ក៏ត្រូវអភិវឌ្ឍឡើង​កាន់តែមានភាព​រឹងមាំ​​ទៀតផង។

សូមបញ្ជាក់​ថា Toyota បាន​បញ្ចេញ​រថយន្ត Tundra នេះ ក្នុងពិព័រណ៌ SEMA Show 2021 នៅ La Vegas សហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅរួមជាមួយ​ Toyota Tacozilla ដែល​ជាគំរូ​រថយន្តថ្មី សម្រាប់​ការ​ធ្វើដំណើរផ្សងព្រេង៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី