៥ឆ្នាំមុន! សម្តេច​តេជោ និយាយថា ឯកឧត្តម គួច ចំរើន ជាមនុស្សខ្លាំង អាចគ្រប់គ្រងខេត្តព្រះសីហនុបាន ហើយពេលនេះតែងតាំងជាអភិបាល​ខេត្តកណ្តាល

  • 2024-06-25 03:03:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​៥ឆ្នាំមុន ឯកឧត្តម គួច ចំរើន ត្រូវបានតែងតាំង​ជា​អភិបាលខេត្តព្រះសីហនុ ក្នុងខណៈ​ដែលពេលនោះ ខេត្តមាត់សមុទ្រមួយនេះ មាន​ឧបទ្ទវហេតុ​បាក់រលំអគារបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស​ជាច្រើននាក់។

ក្នុង​អំឡុង​ពេល​ដឹកនាំ​ប្រតិបត្តិការ​សង្គ្រោះជនរងគ្រោះ​ក្នុងឧបទ្ទវហេតុនេះកាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០១៩ សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែងទៅកាន់អ្នកកាសែត បញ្ជាក់​មូលហេតុ​ដែលតែងតាំង​ឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុថា គឺ​ដោយសារតែឯកឧត្តម គួច ចំរើន ជាអ្នកខ្លាំង​ មាន​បទពិសោធន៍​ ក្នុងការគ្រប់គ្រង​ទាំងកាលនៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម។

សូមជម្រាប​ថា ឯកឧត្តម គួច ចំរើន ត្រូវបានមហាក្សត្រ ផ្ទេរ និងតែងតាំង​មុខតំណែង​ ពីអភិបាលខេត្តព្រះសីហនុ មកជាអភិបាលខេត្តកណ្តាល។ នេះបើតាមព្រះរាជក្រឹត្យ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២៤។

គួររំលឹកថា ឯកឧត្តម គួច ចំរើន បាន​កាន់តំណែងជាច្រើនរួមមាន៖ អភិបាលរងខណ្ឌចំការមន (១៩៩៩-២០០៤) , អភិបាលខណ្ឌមានជ័យ​(២០០៤-២០១៤), អភិបាលខណ្ឌដូនពេញ (២០១៤-២០១៦), អគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ (២០១៦-២០១៧), អភិបាលខេត្តកំពង់ចាម (ខែមិថុនា ឆ្នាំ២០១៧-ខែមិថុនា ២០១៩) និងអភិបាលខេត្តព្រះសីហនុ (ខែមិថុនា ឆ្នាំ២០១៩-ខែមិថុនា ឆ្នាំ​២០២៤)។

​ឯកឧត្តម គួច ចំរើន​ កើត​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​១៩៧២ នៅ​ភូមិ​តាព​រ័​លើ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប។

​ក្រោយ​ថ្ងៃ​រំដោះ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ឯកឧត្តម​ដែល​ស្ថិតនៅក្នុង​វ​យ័​កុមារ​នៅឡើយ​បាន​ចូលរៀន​ថ្នាក់ដំបូង​ក្រោមផ្ទះ​មួយ​​នៅក្នុង​ភូមិ​ត្រាច​ថ្មី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ចូលដល់​ថ្នាក់​ទី​២ បាន​ទៅ​រៀន​នៅ​សាលា​គំរូ​កំពង់ក្តី​បន្ទាប់មក​បាន​​បន្ត​ការសិក្សា​រហូតដល់​ចប់​ចំណេះដឹង​ទូទៅ​នៅ​សាលា​១០​មករា​សៀមរាប​នៅ​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​១៩៨៩​។​

​ ​នៅ​ឆ្នាំ​១៩៩០ ឯកឧត្តមបាន​ចូលរៀន​នៅ​មហា​វិទ្យាល័យ​បច្ចេកទេស​កង​ទ័ព​ប្រទេស​វៀតណាម ក្រោយមក​នៅ​ថ្ងៃ​២៨​ខែមីនា​ឆ្នាំ​១៩៩៣ បាន​សិក្សា​បន្ត​នៅ​មហា​វិទ្យា​ល​យ័​និតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​បញ្ចប់​នៅ​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​១៩៩៧ ដោយ​ទទួលបាន​បរិ​ញ្ញា​​ប័​ត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ។ នៅ​ថ្ងៃទី​០១​ខែតុលា​ឆ្នាំ​២០០៤ បាន​ចូល​សិក្សា​នៅ​សាកល​វិទ្យា​ល​យ័​និតិ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ទទួល​​បាន​បរិ​ញ្ញាប​ត្រ័​ជាន់ខ្ពស់​រដ្ឋបាល​សាធារណៈ​នៅ​ថ្ងៃទី​០១​ខែសីហា​ឆ្នាំ​២០០៧​។​

​ ឯកឧត្តម គួច ចំរើន អាច​ប្រើប្រាស់​បាន​នូវ​ភាសា​អង់គ្លេស​និង​វៀតណាម។ ក្រៅពី​ការសិក្សា​នៅតាម​មហា​វិទ្យា​ល័យ និង​សាកល​វិទ្យា​ល័យ ឯកឧត្តម​ក៏បាន​ទទួល​ការបណ្តុះបណ្តាល​និង​វគ្គ​សិក្សា​ខ្លីៗ កម្រិត​វិ​ញ្ញាប​ន​ប័ត្រ ពី​អង្គការ​JICA​លើ​ការគ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន​នៅ​​ប្រទេស​ជប៉ុន ឆ្នាំ​២០០០ ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​លើ​ផ្នែក​ច្បាប់​ភូមិបាល ,​ពី​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិ​ប​ត្តិ​ការ​និង​សន្តិភាព​លើ​ផ្នែក​ហ្វឹកហ្វឺន​ទំនាក់ទំនង​អន្តរជាតិ ពី​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិទ្ធិមនុស្ស​លើ​ការងាររដ្ឋបាល​សម្រាប់​មន្ត្រីខេត្ត​​ក្រុង ពី UNIVERSITY OF SANFRANCISCO លើ​ច្បាប់បោះឆ្នោត​,​ពី​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិទ្ធិមនុស្ស​លើ​ផ្នែក​អភិ​បា​​ល​កិច្ច​ល្អ និង​ទទួលបាន​វិ​ញ្ញាប​នប​ត្រ័​ពី​សាលាក្រុង​ភ្នំពេញ​លើ​ការងាររដ្ឋបាល៕

អត្ថបទ៖ សំភី