​ក្រូអាស៊ី ​​ឡើង​ទៅ​វគ្គ​បន្ត​ក្នុង​នាម​ជា​ក្រុម​លេខ​​​លេខ៣​ល្អ​​លុះត្រា​តែ​...

  • 2024-06-24 23:01:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រូអាស៊ី មាន​២​ពិន្ទុ​ក្នុង​ពូល B ក្រោយ​បញ្ចប់​ការ​ប្រកួត​បាន​ត្រឹម​ស្មើ អ៊ីតាលី ១-១ ហើយ​ស្ទើរ​តែ​១០០%​ទៅ​ហើយ​ដែល​ត្រូវ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​​ប្រចាំ​តំបន់​អឺរ៉ុប EURO 2024 ​។ យ៉ាង​ណា​គេ​​នៅ​សល់​​ឱកាស​តិច​តួច​បំផុត​​ដើម្បី​បាន​ឡើង​ទៅ​វគ្គ​១៦ក្រុម​ចុង​ក្រោយ​​ ចង់​ដឹង​ថា​ស្ថិត​ក្នុង​លក្ខខណ្ឌ​អ្វី​ទើប​ក្រូអាស៊ី បាន​ឡើង​នោះ​សូម​មើល​ចំណុច​ខាង​ក្រោម​៖

​គេ​ដឹង​ថា ​​ក្រុម​លេខ​៣​ដែល​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​នេះ​មាន​​​តែ​២​ក្រុម​ប៉ុណ្ណោះ​ដែល​មាន​ពិន្ទុ​តិច​ជាង​គេ​ ហើយ​បើ​មើល​ទៅ​លើ​ស្ថាន​ភាព​បច្ចុប្បន្ន​ ក្រូអាស៊ី នៅ​​សល់​ឱកាស​ឡើង​​ទៅ​ដែរ​ប៉ុន្តែ​ស្ថិត​ក្នុង​ចំណុច​មួយ​ដ៏​សែន​ពិបាក​​ដែល​គេ​សំឡឹង​​ឃើញ​ដូច​លក្ខខណ្ឌ​ខាង​ក្រោម​៖

​​​១-ពូល C ៖ ពូល​នេះ​មាន​ពិន្ទុ​តិច​ៗ​​ជាង​គេ​បន្ទាប់​ពី​ពូល​ F ​គេ​សំឡឹង​ឃើញ​ថា ​ពូល​នេះ​ត្រូវ​មាន​ក្រុម​ជម្រើស​ជាតិ អង់គ្លេស​ឈ្នះ ស្លូវើនៀ ចាប់​ពី​៤​គ្រាប់​ឡើង​ ហើយ​ ដាណឺម៉ាក ឈ្នះ ស៊ែប​ ។

២-ពូល F ៖ ​ទន្ទឹង​នឹង​លក្ខខណ្ឌ អង់គ្លេស​ឈ្នះ ស្លូវើនៀ ច្រើន​គ្រាប់​ និង​ ដាណឺម៉ាក ឈ្នះ ស៊ែប ទៀត​នោះ​ ក្រូអាស៊ី បាន​ឡើង​ទៅ​លុះត្រា​តែ​​ពូល​ F នេះ​​ដាច់​ខាត​លុះត្រាតែ ព័រទុយហ្គាល់ ឈ្នះ ហ្សកហ្ស៊ី ព្រម​ទាំង​ ទួរគី ឈ្នះ ឆែក ផង​ដែរ។

​ក្នុង​​លក្ខខណ្ឌ​ខាង​លើ​នោះ​​ក្រូអាស៊ី នឹង​មាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​បន្ត​​តាម​រយៈ​​ជា​ក្រុម​លេខ​៣​ល្អ ប៉ុន្តែ​បើ​សិន​ជា​លទ្ធផល​ខុស​ពី​នេះ​​ នោះ​​ក្រូអាស៊ី នឹង​ធ្លាក់​ត្រឹម​វគ្គ​នេះ​ហើយ​៕ ​​​​​​

អត្ថបទថ្មី