ព្រះនាងតូច នរោត្តម ជេនណា ចូលរួមជាមួយដំណើរកម្សាន្តគ្រួសាររថយន្តអគ្គិសនី AION

  • 2024-06-21 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះគឺជាលើកទី ហើយ សម្រាប់ដំណើរកម្សាន្តគ្រួសាររថយន្តអគ្គិសនី AION ដែលបានរៀបចំដោយក្រុមហ៊ុន AION Cambodia ដែលជាក្រុមហ៊ុនតែមួយគត់ទទួលសិទ្ធិផ្តាច់មុខនាំចូលរថយន្តអគ្គិសនីម៉ាក AION ពីរោងចក្រប្រទេសចិនមកកាន់ទីផ្សារប្រទេសកម្ពុជា។

AION Cambodia បានរៀបចំដំណើរកម្សាន្តបោះតង់ដែលមានការចូលរួមយ៉ាងច្រើនពីអតិថិជនរបស់ក្រុមហ៊ុន AION Cambodia ដោយភាពពេញចិត្ត ព្រមទាំងការចូលរួមធ្វើសប្បុរសធម៌រួមគ្នារវាងអតិថិជន បុគ្គលិកក្រុមហ៊ុន និងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអគ្គនាយកក្រុមហ៊ុន AION Cambodia លោក ម៉េង ហេង ព្រមទាំងក្រុមគ្រួសារ ពិសេសមានការយាងចូលរួមរបស់ព្រះនាងនរោត្តម ជេនណា ទូតសុឆន្ទៈនៃក្រុមហ៊ុន AION Cambodia កាលពីថ្ងៃទី ១៥ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

ដំណើរកម្សាន្តជាលក្ខណៈគ្រួសារនេះក្នុងគោលបំណង ថ្លែងអំណរគុណទៅដល់អតិថិជន ដែលតែងតែគាំទ្រ មានទំនុកចិត្ត ភាពជឿជាក់ និងបង្កើនទំនាក់ទំនង ភាពស្និទ្ធស្នាល ភាពសប្បាយរីករាយ ការបោះតង់គេងជុំគ្នា ការធ្វើសកម្មភាពសង្គម ការចែករំលែកក្តីស្រឡាញ់ ការស្រលាញ់បរិស្ថាន ការជួបជុំទទួលទានអាហាររួមគ្នា ការទទួលបានទស្សនីយភាពដ៏អស្ចារ្យ នៃការសម្តែងដោយផ្ទាល់របស់ព្រះនាង នរោត្តម ជេនណា ក្នុងរាត្រីនោះ ដែលពោរពេញដោយការស្វាគមន៍ ស្នាមញញឹមគ្រប់គ្នាដែលបង្កើតនូវអនុស្សាវរីយ៍ ការចងចាំដ៏ល្អដែលពុំអាចបំភ្លេចបាន។ កាន់តែពិសេសគឺការផ្តល់បទពិសោធន៍តាមរយៈការបើកបររថយន្តអគ្គិសនី AION Y Plus AION ES AION Hyper HT លើស្ថានភាពផ្លូវទាំងផ្លូវស្អាត ផ្លូវលំបាក ផ្លូវបត់បែន ផ្លូវឡើងចុះភ្នំ និងការបើកបរក្រោមមេឃកំពុងភ្លៀងយ៉ាងខ្លាំង គ្រប់ស្ថានភាពផ្លូវលំបាកទាំងនោះមិនមែនជាឧបសគ្គរបស់រថយន្តអគ្គិសនី AION Cambodia នេះទេ ។

ក្នុងនាមថ្នាក់ដឹកនាំនៃក្រុមហ៊ុន AION Cambodia សូមផ្លែងអំណរអរគុណដល់អតិថិជនទាំងអស់ និងសូមជូនពរលោកលោកស្រីទទួលបានសុខសុវត្ថិភាព ទទួលទានមានបាន និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ។

អត្ថបទពេញនិយម