Nico Williams របស់ Bilbao ឆ្លើយ​បែប​នេះ​ក្រោយ​​ក្លឹប​មួយ​ចំនួន​ធំ​ព្យាយាម​ចង់​បាន​គេ​

  • 2024-06-28 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Nico Williams របស់​ក្លិបAthletic Bilbao កំពុង​​ត្រូវ​បាន​ក្លឹប​​មួយ​ចំនួន​ធំ​​ចង់​បាន​​មក​ចូលរួម​ក្នុង​នោះ​មាន​ដូច​ជា Arsenal , Chelsea និង Barcelona ជាដើម​។ ឆ្លើយ​តប​ទៅ​កាន់​ក្លឹប​ដែល​កំពុង​ចង់​បាន​ខ្លួន Nico Williams ​បាន​បដិសេធ​​​គ្រប់​សំណើ​​ ហើយ​​និយាយ​​ថា Athletic Bilbao ជា​ផ្ទះ​របស់​ខ្លួន​​គ្មាន​ថ្ងៃ​​ចាកចេញ​ទេ ដរាបណា​ក្លឹ​ប​នៅ​តែ​​ត្រូវ​ការ​គេ​។

​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​របស់​ជម្រើស​ជាតិ​អេស្ប៉ាញ​ទើប​តែ​បន្ត​កុង​ត្រា​ថ្មី​ជាមួយ Athletic Bilbao ដល់​ឆ្នាំ​២០២៧ ​​ហើយ​គេ​បាន​និយាយ​ថា «​រីករាយ​ក្នុង​ការ​បន្ត​នៅ​ផ្ទះ​ដ៏​កក់​ក្ដៅ​មួយ​នេះ​​ គេ​នឹង​មិន​ចាក​ចេញ​ពី​ក្លឹប​ឡើយ​​»។ Williams ​កំពុង​តែ​បង្ហាញ​សមត្ថភាព​ដ៏​ប៉ិនប្រសព្វ​របស់​គេ​នៅ​លើ​ទឹក​ដី​អាល្លឺម៉ង់​ក្នុង​ព្រឹត្តិការណ៍ EURO 2024 ដ្បិត​តែ​មិន​ទាន់​រក​គ្រាប់​​បាល់​បាន ឬ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​​ក្រុម​ស៊ុត​ក៏​ដោយ​ ប៉ុន្តែ​​ក្នុង​ការ​បង្ហាញ​សមត្ថភាព​២​ប្រកួត​ក្នុង​ចំណោម​៣​ប្រកួត​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​​​ស្ថិត​ក្នុង​​​ចំណោម​កីឡាករ​​ម្នាក់​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​លេចធ្លោ​ និង​ល្អ​​របស់​អេស្ប៉ាញ​ផងដែរ​។ ​​​​

Nico Williams ជា​យុវជន​របស់​ក្លិប Athletic Bilbao តាំង​ពី​ឆ្នាំ​២០១៣-​២០១៩ ហើយ​គេ​បាន​ចូលលេង​ក្នុងក្រុម​ធំ​របស់ Athletic Bilbao នា​ឆ្នាំ​២០២១​ ដល់​បច្ចុប្បន្ន​ដោយ​បង្ហាញ​ខ្លួន​ចំនួន ១០៣​ប្រកួត និង​រក​បាន ១១​ គ្រាប់​ហើយ នៅ​​ជម្រើស​ជាតិ​អេស្ប៉ាញ​វិញ​គេ​ជាប់​ចាប់​ពី​ឆ្នាំ​២០២២ និង​បាន​ចូលលេង​សរុប​១៦​ប្រកួត​រក​បាន​២​គ្រាប់​ផង​ដែរ​។ ​

Daro Ly

អត្ថបទពេញនិយម
អត្ថបទថ្មី