ដឹងទេថា សម្ដេច ហ៊ុន សែន គាំទ្រក្រុមជម្រើសជាតិណានៅក្នុង Euro 2024?

  • 2024-06-28 11:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍កាលពីព្រឹកមិញនេះថា លោកគាំទ្រក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប Euro 2024។

ថ្លែងក្នុងអង្គមទ្ទិញនៃខួបទី៧៣ឆ្នាំនៃគណបក្សប្រជាជនកម្ពុជា សម្ដេចប្រធានបក្សបានលើកឡើងថា៖ «ថ្ងៃនេះ បើមើលមុខឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដូចមិនសូវស្លក់ប៉ុន្មានទេ។ បើសិនជាយើងធ្វើមទ្ទិញម្សិលមិញ ប្រហែលជាស្លក់បន្តិច ដោយសារតែទាំងអស់គ្នាតាមដាមបាល់ទាត់ក្បែរៗភ្លឺ»។

សម្ដេចតេជោ​ប្រធាន​ព្រឹទ្ធសភាបានបន្ថែមថា៖ «មិនដឹងថាពីណា ឈ្នះប៉ុន្មាន អីប៉ុន្មានទេ …ខ្ញុំច្បាស់ជាយកអាល្លឺម៉ង់ហើយ»។

អាល្លឺម៉ង់នឹងប៉ះដាណឺម៉ាក នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ ដែលនឹងប្រព្រឹត្តិទៅនៅយប់ថ្ងៃសោរ៍សប្ដាហ៍នេះ ម៉ោង២យប់រំលងអធ្រាត្រចូលថ្ងៃអាទិត្យ។

សូម​ជម្រាប​ផង​ដែរ​ថា អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាអ្នកគាំទ្រវិស័យបាល់ទាត់មួយរូប។ កាលពីព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា លោកគាំទ្រក្រុមបារាំង។ ចំណែក​ឯ​នៅ​ក្នុង​វិស័យ​បាល់ទាត់​ជាតិ​វិញ​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ សម្ដេច​បាន​ឧបត្ថម្ភ​បាល់ទាត់​ជាតិ​តាម​រយៈ​ព្រឹត្តិការណ៍​ពាន​រង្វាន់​សម្ដេច​ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Hun Sen Cup ដែល​ជា​ពាន​មួយ​មាន​ទម្រង់​ស្រដៀង​នឹង​ពាន FA នៃ​ប្រទេស​អង់គ្លេស៕

អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម
អត្ថបទថ្មី