ស្ពានចាក់អង្រែក្រោម-ព្រែកប្រា៖ សសរគ្រឹះ ៣៦ដើម ត្រូវបានចាក់បេតុងរួចរាល់

  • 2024-06-28 07:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៤ នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ១១,៦៣%ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

បច្ចុប្បន្ន សសរគ្រឹះចំនួន៣៦ ដើម បានចាក់បេតុងរួច ក្នុងចំនួន ១៥៦ ដើមនៃសរសរគ្រឹះ និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ដែលបច្ចប្បន្នសម្រេចបាន ៦ ក្នុងចំណោម ២០ ជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

នាសប្តាហ៍កន្លងមក ក្នុងដំណើរចុះពិនិត្យគម្រោងរបស់ប្រតិភូផ្នែកហិរញ្ញប្បទានសម្បទាន នៃធនាគាអាហរ័ណ នីហរ័ណចិន បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោង ដែលម្ចាស់គម្រោងគោរពអនុវត្តបានតាមបទដ្ឋាននិងគោលការណ៍ពីធនាគារ ជាពិសេសលើផលប៉ះពាល់បរិស្ថាន និងសង្គម។

សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា មានប្រវែងសរុប ១៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕

អត្ថបទពេញនិយម
អត្ថបទថ្មី