រក​ឃើញ​អស់​ហើយ គូ​ត្រូវ​លេង​គ្នា​នៅ​វគ្គ​១៦ក្រុម​ចុង​ក្រោយ​នៅ​ Euro 2024

  • 2024-06-27 11:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប​ឆ្នាំ២០២៤ បាន​បញ្ចប់​វគ្គចែក​ពូល​ហើយ​ត្រឹម​យប់​ម្សិលមិញ​នេះ ដោយ​រក​ឃើញ ១៦ក្រុម​ជម្រើស​ជាតិ​ ដែល​នឹង​លេង​ប៉ះ​គ្នា​នៅ​វគ្គ​បន្ទាប់។

វគ្គ​១៦ក្រុម​ចុង​ក្រោយ​នឹង​ត្រូវ​លេង​ចាប់​ពី​យប់​ថ្ងៃសៅរ៍​ទី២៩ ខែ​មិថុនា រហូត​ដល់​យប់​ថ្ងៃ​ទី២ ខែ​កក្កដា។ គូ​ទាំង​អស់​នោះ​រួម​មាន (ម៉ោង​ខាង​ក្រោម​គឺ​ម៉ោង​នៅ​កម្ពុជា)៖

ថ្ងៃ​សៅរ៍​ទី ២៩ខែ​មិថុនា

ស្វីស vs អ៊ីតាលី (ម៉ោង ១១យប់)

អាល្លឺម៉ង់ vs ដាណឺម៉ាក (ម៉ោង២យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​អាទិត្យ​ទី៣០ ខែ​មិថុនា)

ថ្ងៃ​អាទិត្យ​ទី៣០ ខែ​មិថុនា

អង់គ្លេស vs ស្លូវ៉ាគី (ម៉ោង១១យប់)

អេស្ប៉ាញ vs ហ្សកហ្ស៊ី (ម៉ោង២យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ច័ន្ទទី១ ខែ​កក្កដា)

ថ្ងៃច័ន្ទទី១ ខែ​កក្កដា

បារាំង vs បែលហ្សិក (ម៉ោង១១យប់)

ព័រទុយហ្គាល់ vs ស្លូវេនី (ម៉ោង២យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​អង្គារទី២ ខែ​កក្កដា)

ថ្ងៃ​អង្គារទី២ ខែ​កក្កដា

រ៉ូមេនី vs ហុល្លង់ (ម៉ោង​១១យប់)

អូទ្រីស vs ទួរគីយ៉េ (ម៉ោង២យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ពុធទី៣ ខែ​កក្កដា)

សូម​ជម្រាប​ផង​ដែរ​ថា នៅ​ក្នុង​វគ្គ​នេះ​ជា​វគ្គ​ចាញ់​ធ្លាក់។ ក្រុម​ដែល​ឈ្នះ​នឹង​ឡើង​ទៅ​កាន់​វគ្គ​បន្ត ដែល​ជា​វគ្គ៨ក្រុម​ចុង​ក្រោយ៕

ប្រភព៖ UEFA   អត្ថបទ៖ សេរី មង្គល