អ្នក​ណា​​អាច​បំបែក​កំណត់​ត្រា​ Ronaldo ​ដែល​រក​បាន​១៤​គ្រាប់​នៅ EURO? ​

  • 2024-06-28 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ EURO 2024 កំពុង​តែ​បន្ត​​ដល់​ដំណាក់​កាល​វគ្គ​១៦​​ក្រុម​ចុងក្រោយ​ហើយ​​ ដោយ​​ធ្វើ​នៅ​ប្រទេស​អាល្លឺម៉ង់ ​គិត​មក​ដល់​ពេល​នេះ​​អ្នក​ដែល​រក​គ្រាប់​​បាល់​​បាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​​នៅតែ​ជា Cristiano Ronaldo ​គឺ​១៤​គ្រាប់​ ពោល​គឺមិ​ន​ទាន់​​មាន​អ្នក​ណា​បំបែក​បាន​ទេ​។

​ប៉ុន្តែ​បើ​ក្រ​ឡេក​ទៅ​មើល​អ្នក​ដែល​មាន​ភាគ​រយ​ខ្ពស់​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​ហើយ​រក​បាន​​គ្រាប់​ប្រកៀក​​ Ronaldo ជាង​គេ​មាន​តែ​ Antoine Griezmann របស់​ជម្រើស​ជាតិ​បារាំង ដោយ​រក​បាន ៧ គ្រាប់​ ​ហើយ​​បច្ចុប្បន្ន​ក៏​​កំពុង​តែ​លេង​ឲ្យ​ជម្រើស​ជាតិ​​បារាំង​ស្រាប់ និង​ក៏​ជា​កីឡាករ​ម្នាក់​ស្ថិត​នៅ​​តំបន់​ប្រយុទ្ធ​ផង​ដែរ​។

ខណៈ​អ្នក​ផ្សេង​ហាក់​ដាច់​ឆ្ងាយ ​ដែល​ធ្វើ​ឲ្យ​ភាគរយ​នៃ​ការ​តាម​កំណត់​ត្រា​របស់ Ronaldo កាន់​តែ​យ៉ាប់​​និយាយ។ យ៉ាង​ណា​ Antoine Griezmann​ ក៏​មិន​ត្រូវ​បាន​គេ​រំពឹង​ថា អាច​បំបែក​កំណត់​ត្រា​នេះ​បាន​ដែរ ដ្បិត​គេ​មាន​វ័យ​រាង​ជ្រេ​បន្តិច​​ទៅ​ហើយ​ពោល​គឺ ៣៣ ឆ្នាំ ដូច្នេះ​ឱកាស​ដែល​នៅ​លេង​ឲ្យ​ជម្រើស​​ជាតិ​​បារាំង​​​អាច​​កាន់​តែ​មាន​តិច​។

​ក្រឡេក​​មក​មើល Kylian Mbappé ដែល​ជា​កីឡាករ​ឆ្នើម​របស់ បារាំង និង​​ជា​កីឡាករ​លេចធ្លោ​ក្នុង​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន​គេ​មាន​វ័យ​២៥​ឆ្នាំ​​ហើយ ប៉ុន្តែ​រក​គ្រាប់​បាល់​​នៅ EURO ទើប​តែ​បាន​៤​​គ្រាប់​ប៉ុណ្ណោះ ដែល​ចំនួន​នេះ​គេ​​ក៏​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ​ពិ​បាក​​តាម​បំបែក​កំណត់​ត្រា​របស់​ Ronaldo ​ណាស់​។ ទោះ​​ជា​បែប​នេះ​ក្ដី​គេ​នៅ​ចាំ​មើល​ថា តើ​អ្នក​ណា​នឹង​បំបែក​កំណត់​ត្រា​មួយ​នេះ​បាន? ​

​​ ​​

Daro Ly

អត្ថបទថ្មី