អបអរសាទរ! ផ្សារទំនើប U Mall Phnom Penh បានបើកសម្ពោធជាផ្លូវការហើយ

  • 2024-07-01 04:40:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២៩ និងថ្ងៃទី ៣០ ខែមិថុនា ផ្សារទំនើប U Mall Phnom Penh បានបើកសម្ពោធជាផ្លូវការយ៉ាងអធិកអធម ហើយមានភ្ញៀវចូលរួមជាច្រើនកុះករ។ ក្រោមអធិបតីភាព ឯកឧត្តម អុីមរ៉ន ហាស្សាន់ អភិបាលរង រាជធានីភ្នំពេញ តំណាងដ៏ខ្ពងខ្ពស់របស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ , នាយកគ្រប់គ្រងក្រុមហ៊ុន Haidilao Hotpot (កម្ពុជា) , អ្នកជំនួញជាច្រើន និងសិល្បករខ្មែរល្បីៗក៏បានចូលរួមក្នុងពិធីបើកសម្ពោធនេះផងដែរ។

(ការបើកសម្ពោធផ្លូវការផ្សារទំនើប U MALL PP)
(ការបើកសម្ពោធផ្លូវការផ្សារទំនើប U MALL PP)
(ឯកឧត្តម អុីមរ៉ន ហាស្សាន់ អភិបាលរង រាជធានីភ្នំពេញ)
(នាយកគ្រប់គ្រង ផ្សារទំនើប U MALL PP)

ការបើកសម្ពោធផ្សារទំនើប U Mall (ភ្នំពេញ) ក្នុងគោលបំណងផ្សារភ្ជាប់ រវាងយុវវ័យ និងផ្សារទំនើបទាន់សម័យ។ ពេលបើកភ្លាម យើងឃើញថាមានតារាអ៊ីនធឺណិត,អ្នកលេងសង្គមជាច្រើនបានធើ្វការផ្សព្វផ្សាយ និងកោតសរសើរពីផ្សារទំនើបដ៏ទាន់សម័យនេះ។ ផ្សារទំនើប U Mall (ភ្នំពេញ) ជាទិសដៅថ្មីមួយនៃការកម្សាន្តសម្រាប់យុវវ័យនៅកណ្តាលទីក្រុងភ្នំពេញ។ផ្សារទំនើប យូម៉ល បានរួមបញ្ចូលសិល្បៈ ភាពច្នៃប្រឌិត និង ភាពទាន់សម័យជាច្រើន ហើយទទួលបានប្រជាប្រិយភាពយ៉ាងច្រើនពីសំណាក់យុវវ័យក្នុងរាជធានីភ្នំពេញ។

ផ្សារទំនើប U Mall (ភ្នំពេញ) មានភាពរស់រវើក និងឆ្នៃប្រឌិតក្នុងការរចនា, ហើយបរិយាកាសមានផាសុកភាព, សិល្បៈគំនូរលើជញ្ជាំងមានភាពទាក់ទាញ ស្អាតប្លែង គូរដោយសាស្រ្តាចារ្យសិល្បៈពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ជណ្តើរក្នុងផ្សារ ដែលល្បីតាមអ៊ីនធឺណិតជាកន្លែងផ្តិតយករូបភាពដ៏អស្ចារ្យហើយទទួលបានការពេញនិយមជាខ្លាំង និង ភោជនីយដ្ឋានលើទឹកស្រស់ស្អាតពោរពេញដោយបរិយាកាសសិល្បៈ ទាំងនេះគឺជាភាពទាក់ទាញពិសេសរបស់ផ្សារទំនើប U Mall។

លើសពីនេះទៅទៀត ហាងស៊ុបចិនដ៏ល្បីល្បាញ Haidilao ក៏មានវត្តមានក្នុងផ្សារទំនើប U mall (Phnom Penh) ដំបូងក្នុងប្រទេស កម្ពុជា និង ហាងអាហារឆ្ងាញ់ៗជាច្រើនទៀតផងដែរ។ ផ្សារទំនើបនេះមានកម្ពស់៥ជាន់ដែលប្រមូលផ្តុំហាងម៉ាកយីហោជាង ៥០ ភោជនីយដ្ឋានល្បីល្បាញតាមអ៊ីនធឺណិតដូចជាហាងស៊ុប "Haidilao" និង ហាងត្រីអាំង "Tanyu" ដែលមានវត្តមាននៅប្រទេសកម្ពុជាជាលើកដំបូង!

ហាង MIXUE, ហាងម្ហូបចិន Diao Yu Tai, ហាងស៊ុបគោបែបចិនទាជីវ, បាយឆ្នាំងថ្ម។ល។ ក្នុងនោះហាងដ៏ល្បីរបស់ប្រទេសសិង្ហបុរី Founders Bak Kut Teh និងហាងការីជប៉ុន Chinai ក៏មានវត្តមានដំបូងក្នុងប្រទេសកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះដែរ យីហោហាងកាហ្វេ Seed ក្នុងផ្សារទំនើប U Mall គឺបង្កើតឡើងសំរាប់យុវវ័យជាមួយបរិយាកាសស្រស់ស្រាយ យុវវ័យអាចរីករាយជាមួយនឹងគ្រាប់កាហ្វេដ៏សម្បូរបែប ឬ "ភេសជ្ជៈកាហ្វេមិនមានជាតិកាហេ្វអុីន" ដ៏ស្រាល ឈ្ងុយឆ្ងាញ់។

ទីធ្លាអាហារនៅជាន់ទី ត្រូវបានតភ្ជាប់ទៅផ្លាហ្សាក្នុងអាគារ។ ដែលជាកន្លែងផ្សារទំនើប បង្កើតព្រឹត្តិការណ៍ខ្នាតធំដូចជា ការបង្ហាញ Cosplay និងកម្មវិធីសប្បាយជាច្រើននាពេលអនាគត។

អ្វីដែលកាន់តែពិសេស ផ្សារទំនើប U mall (Phnom Penh)​​ ក៏បានបង្កើតនូវមជ្ឈមណ្ឌលវីដេអូហ្គេមដ៏ធំជាងគេនៅទីក្រុងភ្នំពេញ បង្កើនបទពិសោធន៍និងភាពសប្បាយរីករាយថ្មី។ ហេ្គមជាច្រើន ដូចជា ហ្គេមប្រណាំង រថយន្ត បែបពិតៗ បត់បែនតាមដៃចង្កូត ទូចាប់តុក្កតា ដែលពោលពេញទៅដោយតុក្កតាស្អាតៗប្លែកទាក់ភ្នែក កន្លែងជិះស្គី បាញ់ឆ្នូ ក៏ដូចជាហេ្គមថ្មីៗជាច្រើនទៀត សម្រាប់ក្មេងៗសប្បាយ និងជាកន្លែងសម្រាប់សិស្សសម្រាកកម្សាន្ត។ វាជាមជ្ឈមណ្ឌលវីដេអូហ្គេមដ៏ធំក្នុងទីក្រុងភ្នំពេញ Player One! អ្នកធើ្វការងារហត់ ក៏អាចមក U Mall បន្ធូរអារម្មណ៌បានដែរ!

ងាកមកមើល ហាងសម្លៀកបំពាក់ទាន់សម័យថ្មីៗជាច្រើន ដូចជា CLASH, BTF និងហាង O2 សុទ្ធសឹងតែជាហាងលក់សម្លៀកបំពាក់ស្អាតៗសំរាប់បុរស នារី យុវវ័យ, លើសពីនេះទៅទៀត U Mall ក៏សហការជាមួយម៉ាកយីហោទាន់សម័យក្នុងស្រុកដើម្បីបង្កើតសម្លៀកបំពាក់រួមគ្នា ដូចជាផលិតផលស្បែកជើង "ALL STARS" ។ល។ការរចនាប្រកបដោយភាព រស់រវើក និងគុណភាពល្អឥតខ្ចោះ។ ធានាថាអ្នកនឹងមិនស្លៀកសម្លៀកបំពាក់ដដែលពេលចេញក្រៅទៀតឡើយ!

អាយុមានដែនកំណត់ ប៉ុន្តែសុភមង្គលគ្មានដែនកំណត់ទេ! តោះមកលេង U MALLទាំងអស់គ្នា! ស្វែងរកផែនទី Google៖ U Mall Phnom Penh