Kane និង​ Bellingham ជួយ​បញ្ជូន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ទៅ​កាន់​ វគ្គ​៨ក្រុម​ចុង​ក្រោយ​ Euro 2024

  • 2024-07-01 11:25:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Jude Bellingham និង​ខ្សែប្រយុទ្ធ​ Harry Kane បាន​ជួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ឲ្យ​ទៅ​កាន់​វគ្គ​៨ក្រុម​ចុងក្រោយ​ ក្របខ័ណ្ឌ​ UEFA Euro 2024។

តាម​ពិត​ទៅ​កីឡាករ​ទាំង​២រូប​នេះ​បាន​ជួយ​ ក្រុម​ជម្រើសជាតិ​អង់គ្លេស​ ឲ្យ​ឈ្នះ​ក្រុម​ជម្រើសជាតិ​ស្លូវ៉ាគី​នូវ​លទ្ធផល​ ២-១ ក្នុង​ការ​ប្រកួត​ UEFA Euro 2024 វគ្គ​១៦ក្រុម​ចុង​ក្រោយ​កាល​ពី​ម្សិលមិញ​នេះ​។

តាម​ពិត​ទៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ ក្រុម​ជម្រើសជាតិ​អង់គ្លេស​ ប៊ិះ​នឹង​ចាញ់​ក្រុម​ជម្រើសជាតិ​ស្លូវ៉ាគី​ទៅ​ហើយ​ ដោយ​ក្រុម​ស្លូវ៉ាគី​បាន​ស៊ុត​បញ្ចូល​ទី​មុន​នៅ​នាទី​ទី​២៥ ដោយ​កីឡាករ​ Ivan Schranz ។

ប៉ុន្តែ​លុះ​នៅ​នាទី​ថែម​ម៉ោង​ចុង​ក្រោយ​ Harry Kane ក៏​បាន​ស៊ុត​ចូល​ទី​១គ្រាប់​នៅ​នាទី​ទី​៩១ និង​ Jude Bellingham បាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី​ ៩០+៥ ដោយ​បាន​ធ្វើ​ឲ្យ​អង់គ្លេស​ឈ្នះ​ក្នុង​ការ​ប្រកួត​ខាង​លើ​។

នៅ​ក្នុង​ការ​ប្រកួត​វគ្គ​៨ក្រុម​ចុង​ក្រោយ​នេះ​ អង់គ្លេស​ នឹង​ប្រកួត​នឹង​ក្រុម​ជម្រើសជាតិ​ស្វីស​ នៅថ្ងៃ​សៅរ៍​ ទី​០៦ ខែ​កក្កដា​ ឆ្នាំ​២០២៤​ខាង​មុខ​នេះ​៕

ប្រភព៖ Marca   អត្ថបទ៖ សេរី មង្គល