ការប្រកួតកីឡាអន្តរជាតិ SCIA បញ្ចប់ដោយស្ថាពរ

  • 2024-07-03 10:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ, ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ - ការប្រកួតកីឡាអន្តរជាតិ SCIA បានបញ្ចប់ទៅដោយក្តីរំភើប ដែលបានបង្ហាញពីទេពកោសល្យកីឡាករដ៏អស្ចារ្យ ក្នុងរយៈពេល៣សប្តាហ៍ដ៏រំភើបចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣០ ខែមិថុនា។ មានកីឡាករ និងចំនួនក្រុមនៃកីឡាករលើសពី ៤០ ក្រុមពីសាលារដ្ឋ សាលាអន្តរជាតិ និងក្លឹបកីឡាផ្សេងៗ ដែលបានប្រកួតប្រជែងយ៉ាងសកម្មនៅក្នុងវិញ្ញាសា បាល់បោះ, ហ្វុតសាល់ និងបាល់ទះ ដែលជួយឱ្យជម្រុញព្រឹត្តិការណ៍នេះទៅជាការអបអរសាទរដល់ទេពកោសល្យដ៏អស្ចារ្យរបស់កីឡាករគ្រប់រូប។

ការប្រកួតនេះមានគោលបំណងដើម្បីលើកតំកើងពីសុខភាព និងសកម្មភាពនៃបែបផែនរស់នៅដល់យុវជន ដើម្បីពង្រឹងការបង្កើតទំនាក់ទំនងតាមរយៈការប្រកួតដ៏អស្ចារ្យមួយនេះ។ រាល់ចុងសប្តាហ៍នីមួយៗគឺបានផ្តោតលើប្រភេទវិញ្ញាសាកីឡាផ្សេងៗ ហើយបានបង្ហាញពីការសម្តែងកីឡាដ៏រំភើបដែលបានធ្វើឱ្យអ្នកចូលរួមមានភាពកាន់តែមានភាពរីករាយ។

សាលាអន្តរជាតិ SCIA បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា (MOEYs) និងសហព័ន្ធកីឡាបាល់បោះកម្ពុជា សហព័ន្ធបាល់ទាត់កម្ពុជា និងសហព័ន្ធបាល់ទះកម្ពុជា។ ការសហការដ៏រឹងមាំនេះបានធានាឱ្យការប្រកួតទាំងនេះអនុលោមតាមស្តង់ដារអន្តរជាតិ ដោយបានផ្តល់ការទាក់ទាញចំណាប់អារម្មណ៍ដ៏សម្បើមដល់អ្នកទស្សនា និងអ្នកគាំទ្រទាំងអស់។

ម្ចាស់ឧបត្ថម្ភទាំងអស់បានដើរតួយ៉ាងសំខាន់ក្នុងការប្រកួតនេះ។ យើងសូមថ្លែងអំណរគុណចំពោះ៖

• Diamond Sponsors: ហាង adidas កម្ពុជា, HONOR កម្ពុជា, Legend Cinemas

• Gold Sponsor: Indomie កម្ពុជា

• Exclusive Transport Partner: Move-By LM CAR

• Official Medical Partner: មណ្ឌលព្យាបាល Sing-Specialists

• Supporting Partners: AIA កម្ពុជា, Germagic HK_Official, ក្រុមហ៊ុន Tiger Power, STARBALM កម្ពុជា, Boncafe កម្ពុជា, សមាគមបាល់បោះកម្ពុជា និង Eleven One Kitchen

• Media Partners: Outdom Sport, Business Cambodia, Fresh News, Khmer Times, និង sabay

ការប្រកួតកីឡាអន្តរជាតិ SCIA មិនត្រឹមតែបានបង្ហាញពីទេពកោសល្យកីឡាដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតឡើងនូវមិត្តភាព និងការផ្លាស់ប្តូរគ្នាទៅវិញទៅមកទាក់ទងនឹងវប្បធម៌ រវាងអ្នកចូលរួមចម្រុះជាតិសាសន៍។ ព្រឹត្តិការណ៍ដែលមិនអាចបំភ្លេចបាននេះ បានបន្សល់ទុកនូវការចងចាំដែលមិនអាចបំភ្លេចបាននៅលើទីលានប្រកួតគ្រប់វិញ្ញាសា ដោយជួយឱ្យយើងអាចកំណត់នូវគំរូថ្មីសម្រាប់ការប្រកួតនាពេលអនាគតខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម ឬស្វែងរកឱកាសសហការសម្រាប់ព្រឹត្តិការណ៍នាពេលអនាគត សូមទាក់ទងមកយើងខ្ញុំតាមរយៈ៖

ទូរស័ព្ទ៖ (៨៥៥) ៦១ ៦៧៨ ៨៣១

អ៊ីមែល៖ professional.learning@scia.edu.kh