សុំសរសើរ! ស្រុកខ្មែរមានតែ១ទេ តារាង​បាល់ទះ ដាក់កង្ហារឱ្យភ្ញៀវនិងអ្នកឡាយ

  • 2024-07-04 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាងបាល់ទះឥន្ទ្រីពិឃាដឌូក ជាតារាងបាល់ទះដំបូងគេនៅកម្ពុជា មានបំពាក់កង្ហារសម្រួលខ្យល់ដល់ភ្ញៀងនិងក្រុមអ្នកឡាយ ដែលជាគំនិតច្នៃ​ប្រឌិត​ដ៏​ប្លែក គួរឲ្យកោតសរសើរ និងមិនធ្លាប់មានពីមុនមក។

បើតាមការសាកសួររបស់ Sabay ទៅកាន់ ជុក សោភា ហៅឥន្ទ្រីពិឃាដឌូកដែលជាម្ចាស់តារាងផ្ទាល់ ក្រោយមើលឃើញពីស្ថានភាពតារាងបាល់ទះខ្លួនមានសភាពហប់ គ្មានផ្លូវ​ខ្យល់ចេញចូល គេក៏មានគំនិតបំពាក់កង្ហារសម្រួលដល់ភ្ញៀវតែម្ដង។

គំនិតនេះធ្វើឲ្យមានការកោតសរសើរពីសំណាកភ្ញៀវ និងធ្វើឲ្យក្រុមអ្នកឡាយមានការភ្ញាក់ផ្អើល ព្រោះមិនធ្លាប់ឃើញឡើយពីមុនមក។ ឌូក​បន្ថែម​ថាខ្យល់ចេញ​ចូល​ជារឿង​សំខាន់ បើទីលានគ្មាន​ខ្យល់​ចេញ​ចូល ភ្ញៀវ​ក៏​ពិបាក​នឹង​លេង​ដែរ ដូច្នេះ​ការបំពាក់​បង្ហារ​ជាជម្រើសដែលត្រូវធ្វើ។

តារាង​បាល់ទះ​ឥន្ទ្រីពិឃាដ​ឌូកមាន​បំពាក់​កង្ហារចំនួន​បួនគ្រាប់នៅ​ចំកណ្ដាលនៃតារាងពីរ ដែល​ផ្ដល់ខ្យល់​ល្ហើយ​ល្អ​ដល់​អ្នក​លេង​កីឡា ខណៈតម្លៃវិញ​មួយ​គ្រាប់​ ៧៥ ដុល្លារសហរដ្ឋ​អាមេរិក​។

គួរបញ្ជាក់ថា តារាងបាល់ទះរបស់ឌូកមានឈ្មោះថា តារាងបាល់ទះឥន្ទ្រីពិឃាដឌូក ដែល​តារាង​ចាស់​ពី​មុន​មាន​ឈ្មោះ​ "តារាងរ៉ូឡង់" មានទីតាំងនៅខាងត្បូងវត្តទួល ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រហូតមកទល់ពេលនេះតារាង​មួយ​នេះ​ដំណើរការបានរយៈពេល​១ខែហើយ ខណៈ​តម្លៃជួលខ្ទង់ពាន់ដុល្លារឯណោះ៕

ក្រុមអ្នកឡាយបាល់ក្រៅផ្លូវការ

អត្ថបទ៖ Um Sopheak

អត្ថបទថ្មី