CSFF រៀបចំកិច្ចស្វែងយល់CFI និងពន្យារពេល​ទទួលភាពយន្តខ្លី ដើម្បីប្រកួតប្រចាំជំនាន់ទី១៣!

  • 2024-07-03 04:25:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពីចុង​ខែ​មេសា មហោ​ស្រព​ភាព​យន្ត​ខ្លី​ចតុ​មុខ (CSFF) លើក​ទី​ ១៣ ឆ្នាំ​ ២០២៤ បានចាប់ផ្តើមប្រកាស​​បើក​ទទួល​ ស្នាដៃ របស់​សមិទ្ធករភាពយន្តខ្នាតខ្លី រហូតដល់ថ្ងៃទី ៣០ ខែមិថុនា វេលាម៉ោង ២៣:៥៩ (ម៉ោងនៅកម្ពុជា)។ ដើម្បីឱ្យបេក្ខជន និងសាធារណជនយល់បន្ថែមពីការដាក់រឿង CSFF បានរៀបចំ «កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» Chaktomuk Film Insight (CFI) កាលពីថ្ងៃទី២៥ ខែឧសភា តាមរយៈអនឡាញ។ គណៈកម្មការនឹងទុកពេលវេលាបន្ថែមដល់ទៅថ្ងៃទី ៣១ ខែកក្កដា ខាងមុខនេះ តាមសំណូមពររបស់បេក្ខជនរបស់ CSFF ក៏ដូចជានឹងរៀបចំ CFI មួយទៀត ដើម្បីបំប៉នជំនាញដល់ យុវសមិទ្ធិករយើងផងដែរ។

រៀបចំដោយ ក្រុមភាពយន្តឈូករ័ត្ន យុទ្ធនាការ CFIទី១ (CFI 1.0) ឆ្នាំនេះ ត្រូវបានរៀបចំដោយការបញ្ចាំងរឿងតាមអនឡាញ និង កិច្ចពិភាក្សាជាមួយសមិទ្ធិករជយលាភីពីឆ្នាំ ២០២៣ របស់មហោស្រពដែលរួមមាន៖

១. លោក ជុង សៀវភីន សហដឹកនាំរឿង «គិចម៉េចឡូវ?» ជ័យលាភីលេខ១

២. លោក សុង ហែមគិរី ដឹកនាំរឿង «The Pen» ជ័យលាភីលេខ២

៣. លោក រាជ ពីឡុត ដឹកនាំរឿង «អ្នកគោះទ្វារ» ជ័យលាភីទស្សិកជន

កញ្ញា តាន់ ស្រីមាន អ្នកចាត់ការផ្នែកយុទ្ធនាការ របស់មហោស្រព បាន​លើកឡើងថា៖ «ដើម្បីលើកទឹកចិត្តដល់សមិទ្ធិករ ភាពយន្ត ឱ្យដាក់ភាពយន្តមកមហោស្រពយើងខ្ញុំ CFIត្រុវបានរៀបចំឡើង ដើម្បីផ្តល់ឱកាសឱ្យបេក្ខជន ឬសមិទ្ធិករថ្មីថ្មោង ស្វែងយល់បន្ថែមពីសាច់រឿងដែលយើងខ្ញុំសម្រាំងកន្លងមក។» កញ្ញាក៏បានបន្ថែមថា៖ «កម្មវិធីនេះ ក៏អនុញ្ញាតិឱ្យបេក្ខជន ឬសាធារណជនយើងចោទជាសំណួរទៅដល់សមិទ្ធិករពីឆ្នាំមុនៗ និងមកដាល់គណៈកម្មការមហោស្រពយើង ដើម្បីបង្កើន ទំនុកចិត្ត ក្នុងការដាក់រឿងមកយើងខ្ញុំដែរ»។

រីឯលោក ជុង សៀវភីន ដែលជាសមិទ្ធិករជ័យលាភីពីឆ្នាំ២០២៣ មានវត្តមានពេលនោះ បានរៀបរាប់ថា៖​ «ខ្ញុំរីករាយនឹងចូលរួម CFI ដើម្បីចែករំលែកបទពិសោធន៍របស់ខ្ញុំ តាមរយៈCSFF ជាមួយយុវសមិទ្ធិករឯទៀត។ ខ្ញុំបាទសូមលើកទឹកចិត្តឱ្យបេក្ខជន ដែលចង់ចាប់ផ្តើមសាងកេរ្តិ៍ឈ្មោះលើវីថីភាពយន្ត បញ្ចេញសមត្ថភាពរបស់ខ្លួន ឱ្យអស់ពីជំនក់ចិត្តរបស់ខ្លួន ហើយយកស្នាដៃ នោះ មកដាក់ប្រកួតនៅCSFF។ ក្រៅពីរង្វាន់ ទាំងអស់គ្នាក៏អាចមានឱកាសរៀនសូត្របន្ថែមពីភាពយន្ត និងសមិទ្ធិករដទៃទៀត ផងដែរ។»

មួយវិញទៀត CSFF នឹងរៀបចំលើកទី២ (CFI 2.0) ដោយផ្ទាល់ ក្នុងទម្រង់ជាវគ្គខ្លីផ្តោតលើជំនាញ «សសេររឿង» និង «ដឹកនាំថត» ដោយមានការចែករំលែក ពីវាគ្មិន២រូប ដែលសុទ្ធតែឆ្លងកាត់វេទិកា«ចតុមុខ»គឺ៖

១. លោក វង្ស បញ្ញាវន្ត័ បេក្ខជនផ្តាច់ព្រ័ត្ររបស់«ចតុមុខ» ឆ្នាំ២០១៨

២. លោក ទី​ ទេពនិមល ហៅក្រៅ David Tito ជ័យលាភីរបស់«ចតុមុខ» ឆ្នាំ២០២១។

អ្នកស្រី សន សុខឃៀង ទទួលបន្ទុកកម្មវិធី CFI 2.0 បានលើកឡើងថា៖ «កម្មវិធីតាមទម្រង់ថ្មី មានគោលបំណងផ្តល់ក្តី សង្ឃឹមដល់បេក្ខជន ឱ្យផលិតសាច់រឿងជារូបរាង ដោយសារយើងសង្កេតឃើញភាគច្រើនមានការកកស្ទះគំនិតសាច់រឿង និង យោបល់ពីអ្នកមានបទពិសោធន៍។ ណាមួយ វាគ្មិនទាំងពីររូបរបស់យើងក្រៅពីធ្លាប់ប្រកួត តាម«ចតមុខ»ហើយ ក៏ឆ្លងកាត់ ការងារជាក់ស្តែងជាអ្នកសរសេររឿងខ្លី និងដឹកនាំស្ពតពាណិជ្ជកម្មឈានមុខគេក្នុងស្រុកដែរ។»

បើអ្នកចង់ចូលរួមជាមួយសមិទ្ធករផ្សេងៗទៀតនៅភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់អ្នក ជាមួយទស្សនិកជន ឱ្យបានច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវមក តាម https://filmfreeway.com/CSFFhttp://csff.co/submission/

CSFF ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុកនិងក្រៅស្រុក រួមមាន៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន អង្គការ «មូលនិធិកុមារកម្ពុជា» សាលាភាពយន្ត «ដើម្បីស្នាមញញឹមរបស់កុមារ» ហាង Camera Hut, ក៏ដូចជាដៃគូផ្សព្វផ្សាយ Sabay News ជាភាសាខ្មែរ និងKiripost ជាភាសាអង់គ្លេស ដៃគូសហគមន៍ Factory Phnom Penh ដៃគូផ្គត់ផ្គង់ នំខ្មែរ «នាឡិ៍» និង 11:11 Coffee។

ទោះបីជាយ៉ាងណាក៏ដោយ មហោស្រពនៅតែបន្តទទួលការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេចសមិទ្ធផលជំនាន់ទី១៣ ប្រកបដោយ ភាពរលូន តាមរយៈ៖​ ABA - SUNFLOWER FILM ORGANIZATION - 000 804 814

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖

គេហទំព័រ៖ www.csff.co

ទំព័រហ្វេសប៊ុក៖ https://www.facebook.com/CSFF.co/

Telegram៖​ https://t.me/csffkh

YouTube: https://www.youtube.com/c/ChaktomukShortFilmFestival/

TikTok: https://www.tiktok.com/@chaktomukshortfest

អត្ថបទថ្មី