​ផ្អែក​លើ​កត្តា​ទាំង​នេះ​ បារាំង មាន​តែមជាង បែលហ្ស៊ិក

  • 2024-07-01 09:51:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រុម​ជម្រើស​ជាតិ​បារាំង​ នឹង​ប៉ះ​ក្រុម​ជម្រើស​ជាតិ បែលហ្ស៊ិក ​​នៅ​ម៉ោង​១១​:០០​នាទី​យប់​នេះ​ក្នុង​ជំនួប​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ EURO 2204 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​អាល្លឺម៉ង់។

​នេះ​ជា​ឱកាស​ដើម្បី​សង​សឹក​ស្រង់​ដើម​មកវិញ​ហើយ​របស់ ​បែលហ្ស៊ិក ដែល​បាន​ចាញ់​បារាំង​ក្នុង​ពាន​រង្វាន់​ World Cup 2018 នៅ​​រុស្ស៊ី វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។ បើ​មើល​ទៅ​លើ​​​ប្រវត្តិ​នៃ​ការ​​ប៉ះ​គ្នា និង​បទ​ពិសោធ​ឈ្នះ​ពាន​ធំ​ៗ​ បារាំង​មើល​ទៅ​ហាក់​មាន​តែមជាង​ក្នុង​ការ​ប៉ះ​គ្នា​​យប់​នេះ​។

​បែលហ្ស៊ិក មិន​ដែល​ឈ្នះ​បាន​រង្វាន់​ធំ​ៗ​ទេ ​ដូច​ជា World Cup និង EURO ជា​ដើម​ ខណៈ​ដែល​បារាំង​ជា​ក្រុម​ជោគជ័យ​ជាក់​ស្ដែង​​​ EURO 2016 គេ​បាន​ជើងឯក​រង World Cup 2018 គេ​ឈ្នះ​ពាន​ និង World Cup 2022 គេ​ឡើង​ដល់​ផ្ដាច់​ព្រ័ត្រ​​ ប៉ុន្តែ​ចាញ់​អាហ្សង់ទីន ដោយ​បាល់​​កាត់​សេចក្ដី​​១១​ម៉ែត្រ​។

​​ខណៈ​ប្រវត្តិ​ប៉ះ​គ្នា​វិញ​​ក្នុង​ចំណោម ៥​លើក​ចុង​ក្រោយ​ បារាំង ឈ្នះ​២ ស្មើ​២ និង​បែលហ្ស៊ិក​ ​ឈ្នះ​១​​ដោយ​កាល​នោះ​ក្នុង​ជំនួប​មិត្ត​ភាព​​គឹ​បែលហ្ស៊ិក ឈ្នះ​​ក្នុង​លទ្ធផល​៤-៣​​កាល​ឆ្នាំ​២០១៥។

ជើង​កីឡាករ​បារាំង​៖​ ​បារាំង​មិនមាន​កីឡាករ​របួស​ច្រើន​ទេ​មាន​តែ​ខ្សែការពារ​​របស់ ​Ibrahima Konate របស់​ក្លិប​ Liverpool ម្នាក់​ប៉ុណ្ណោះ​ដែល​មិន​បាន​លេង​ដោយ​សារ​បញ្ហា​របួស​ប៉ុន្តែ​លោក Didier Deschampsអ្នក​ចាត់​ការ​បារាំង​មាន​ជម្រើស​​​អាច​​​​ប្រើ​​ William Saliba ឬ Dayot Upamecano ។

ដូច្នេះ​ជម្រើស​១១​នាក់​របស់​បារាំង​អាច​ជា ៖ Maignan; Kounde, Saliba, Upamecano, Hernandez; Kante, Tchouameni, Rabiot; Griezmann; Thuram, Mbappe

ជើង​បែលហ្ស៊ិក ៖ បែលហ្ស៊ិក មាន​កីឡាករ​​២​រូប​ដែល​មាន​របួស​ហើយ​ត្រូវ​បាន​គេ​ដឹង​ថា​មិន​អាច​ចូលលេង​បាន​ទេ​គឺ Axel Witsel ( សាច់ដុំ ) និង Thomas Meunier របួស​ភ្លៅ​។

ដូច្នេះ​ជម្រើស​​១១​នាក់​ដំបូង​របស់ បែលហ្ស៊ិក អាច​​ជា​៖ Casteels; Castagne, Faes, Vertonghen, Theate; Tielemans, Onana; Doku, De Bruyne, Carrasco; Lukaku ។ ​​

Daro Ly