ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការក្នុងហាង និងផ្នែកលក់សម្រាប់អាជីវកម្មរបស់ “KrubKrong” កំពុងចូលក្នុងទីផ្សារហើយ

  • 2024-06-26 07:45:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

KrubKrong ចាប់ផ្តើមគំនិតដំបូងនៅឆ្នាំ 2020 ឆ្នាំ 2021 យើង Develop System, 2023 Beta Version រហូតមកដល់បច្ចុប្បន្ន KrubKrong បានចេញជារូបរាង និងរួចរាល់ក្នុងការដាក់ឲ្យអតិថិជនប្រើប្រាស់បាន នៅដើមខែ កុម្ភៈ ឆ្នាំ 2024 ថ្មីៗនេះ។

លោក ឈិន លីហួ, កញ្ញា ផាន់ ឡៃហេង និង លោក សុវណ្ណ ណារិទ្ធ ជាសាហស្ថាបនិក និងអ្នកគ្រង់គ្រង របស់ KrubKrong បាន មើលឃើញបញ្ហារបស់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមដែលយើងហៅថា SME មានការពិបាកក្នុងការគ្រប់គ្រងស្តុកអីវ៉ាន់ ពិបាកពិនិត្យមើលរបាយការណ៍ មានភាពស្មុគស្មាញក្នុងការគ្រប់គ្រប់បុគ្គលិក និងហិរញ្ញវត្ថុ ជាពិសេសបើករណីមានអតិថិជនសួរច្រើន ពិបាកក្នុងការឆ្លើយតប និងការកំណត់តម្លៃលើមុខទំនិញនីមួយៗ ហើយបើសិនជាម្ចាស់អាជីវកម្មណាដែលគាត់ចង់មាន E-commerce Website ដែលអាចទិញ និងលក់បានផ្ទាល់ខ្លួន នេះជាមូលហេតុចម្បងដែលយើងបង្កើតប្រព័ន្ធ KrubKrong ឡើង។

ប្រព័ន្ធ KrubKrong ដែលគ្រាន់តែចំណាយត្រឹមតែ $20 ក្នុង 1ខែ$200 ក្នុង 1ឆ្នាំ តែប៉ុណ្ណោះ ទទួលបានការពិភាក្សាបន្ថែមក្នុងការជួយរៀបចំ និងគ្រប់គ្រងហាងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះអតិថិជនអាចបន្ថែមមុខងារតែត្រូវទៅនឹងហាងរបស់ខ្លួននៅថ្ងៃអនាគតផងដែរ។ យើងមាន Eco-System ដែល Collaborate ជាមួយនឹង Service Prodiver ផ្សេងទៀតដូចជា ABA, Delivery, Accounting និងផ្សេងៗទៀត។

KrubKrong មានទំនុកចិត្តក្នុងការដោះស្រាយជូនម្ចាស់អាជីវកម្ម ទាំងផ្នែកប្រតិបត្តិការក្នុងហាង និងផ្នែកលក់ ហើយប្រភេទអាជីវកម្មដែលត្រូវនឹងប្រពន្ធ័ KrubKrong មានដូចជា៖ អ្នកលក់ដុំ និងរាយ លក់អនឡាញ ហាងលក់គ្រឿងអលង្ការ ហាងកាហ្វេ សំលៀកបំពាក់ សៀវភៅ កសិកម្ម និងនៅមានហាងជាង 50ប្រភេទទៀតដែលអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបាន។

វាជា one-stop-solutions shop សម្រាប់ម្ចាស់អាជីវកម្ម ចំណាយលុយតិច ជាមួយអ្នកការជួយ Support ពីក្រុមការងាររបស់ KrubKrong ផ្ទាល់ ការទទួលបាន ការ update ថ្មីពីប្រពន្ធ័របស់យើង នៅពេលអនាគត យើងនឹងពង្រីកសេវាកម្មដើម្បីឱ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទអាចប្រើប្រាស់ឧបករណ៍ដើម្បីពង្រីក និងពង្រីកអាជីវកម្មរបស់ពួកគេ។

នេះគឺជាគម្រោងមួយដែលមានគោលដៅធំ គឺជួយម្ចាស់អាជីវកម្មក្នុងស្រុកតូចៗឱ្យមានភាពរីកចម្រើនក្នុងយុគសម័យឌីជីថល។ អ្វីដែលយើងមានគឺថ្មី និងទំនើប។ យើងចង់ផ្តល់ដល់ម្ចាស់ហាងក្នុងការកសាងម៉ាកយីហោរបស់ពួកគេ និងបង្កើតរចនាប័ទ្មផ្ទាល់ខ្លួនរបស់ពួកគេ។

អ្វីដែលយើងសប្បាយចិត្តនោះគឺ អតិថិជនរបស់យើងមួយចំនួនបានទទួលស្គាល់វារួចហើយ ហើយទាញយកអត្ថប្រយោជន៍ពេញលេញ ប៉ុន្តែយើងត្រូវធ្វើការអប់រំបន្ថែមកាន់តែច្រើនទៀត។

ប្រសិនបើយើងចង់តាមទាន់សេដ្ឋកិច្ចឌីជីថលលើពិភពលោក យើងត្រូវសុបិនឱ្យធំ ហើយហ៊ានទទួលយកបញ្ហាប្រឈមទាំងអស់។

ព័ត៌មានបន្ថែមរបស់ KrubKrong: www.krubkrong.com

អត្ថបទថ្មី