WHO ព្យាករណ៍ថាតំបន់អឺរ៉ុបនឹងមានករណីស្លាប់ដោយសារកូវីដ ២,២លាននាក់នៅឆ្នាំក្រោយ

  • 2021-11-25 07:21:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ករណីស្លាប់ដោយសារជំងឺកូវីដ-១៩ នឹងមានការកើនឡើងដល់ជាង ២,២លាននាក់នៅឆ្នាំ២០២២។

ការព្យាករនេះបានធ្វើឡើងនៅពេលដែលតំបន់នេះនៅតែស្ថិតក្នុងការឆ្លងរាលដាលជំងឺរាតត្បាត ដោយចំនួនអ្នកស្លាប់ដែលត្រូវបានរាយការណ៍កើនឡើងដល់ជិត ៤២០០នាក់ក្នុងមួយថ្ងៃ ដោយកើនឡើងពីចំនួន ២១០០នាក់ក្នុងមួយថ្ងៃកាលពីចុងខែកញ្ញា។

ការព្យាកររបស់អង្គការសុខភាពពិភពលោកសម្រាប់មន្ទីរពេទ្យក្នុងតំបន់ គឺមានសភាពធ្ងន់ធ្ងរដូចគ្នា។ រលកនៃការឆ្លងនាពេលបច្ចុប្បន្ននេះ គឺជាលទ្ធផលនៃកត្តាសំខាន់ៗដោយសារប្រទេសជាច្រើន​បន្ធូរបន្ថយវិធានការរឹតបន្តឹង និងចំនួនប្រជាជនដ៏ច្រើនដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ឬភាពស៊ាំការពារពីវ៉ាក់សាំងមានការថយចុះ៕

ប្រែសម្រួល៖ សៀនហួរ