ដំបូងគេ! រកឃើញគណនី YouTube ដែលមានចំនួន Subscriber ដល់ ២០០លាននាក់ហើយ

  • 2021-12-01 08:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​គណនី​ YouTube ដែល​មាន​ឈ្មោះថា T-Series គឺ​ជា​គណនី YouTube ដំបូង​គេ​ដែល​មាន​ចំនួន Subscriber រហូតដល់ ២០០លាន់នាក់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ក្រុមហ៊ុន​ចែកចាយ​មាតិកា​តន្ត្រី​និង​ភាពយន្ត Bollywood ជា​មួយ​នឹង​គូ​ប្រជែង​ប្រកៀកប្រកិត​នា​ពេល​កន្លង​មក។

ពីមុន​គណនី​ YouTube មាន​ឈ្មោះ​ថា PewDiePie ធ្លាប់​កាន់​តំណែង​កំពូល​​របស់​ YouTube រយៈពេល​ ៦ ឆ្នាំដែល​​ ប៉ុន្តែ​ត្រូវ​បាន T-Series វ៉ាផ្ដាច់​កាល់​ពី​ថ្ងៃ​ទី ៣០ ឧសភា ២០១៩ ដែល​មាន​ចំនួន Subscriber រហូត​ដល់ ១០០ លាន​នាក់មុនគេ។

T-Series នៅ​តែ​ជា​ម្ចាស់​កំណត់ត្រា​​ដែល​អាច​ផ្ដួល​យក​ឈ្នះ​លើ គណនី YouTube ល្បី​ៗ​ជា​ច្រើន ដែល​តាម​ពី​ក្រោយ​​មាន​ដូច​ជា Cocomelon មាន​ចំនួន Subscriber ជាង ១២២លាននាក់ គណនី YouTubeឈ្មោះថា Set India មាន​ចំនួន Subscriber ជាង ១២០លាននាក់ និងគណនី YouTube របស់ PewDiePie  មាន​ចំនួន Subscriber ជាង ១១០លាននាក់។

T-Series គឺ​ជា​គណនី​ដែល​តែង​តែ​បង្ហោះ​នូវ​វីដេអូ​ចម្រៀង​​ឥណ្ឌា, វីដេអូ​ខ្លីៗ​នៃ​ខ្សែ​ភាពយន្ត និង ខ្សែ​ភាព​យន្ត​ភាគ​ផង​ដែរ វា​ជា​ហេតុ​ធ្វើ​ឲ្យ​គណនី​នេះ​កើន​ឡើង​ប្រជាប្រិយភាព​លឿន​បំផុត​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម