ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរ បន្តទទួលចុះឈ្មោះ១សប្ដាហ៍ទៀត
- 2021-12-02 09:13:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរ បន្តទទួលចុះឈ្មោះ១សប្ដាហ៍ទៀត
ចន្លោះមិនឃើញ
តំណាង Cambodia Events Organizer មហាជនដែលចង់ចុះឈ្មោះចូលរួមរត់ប្រណាំងក្នុងព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៦នេះសូមរួសរាន់ឡើងការពន្យារពេលត្រឹម១សប្ដាហ៍ទៀតប៉ុណ្ណោះ។
អ្នកបច្ចេកទេសខាងលើនេះអំពាវនាវដល់មហាជនសូមចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះដើម្បីសុខភាព ដើម្បីការកម្សាន្តសប្បាយជាមួយក្រុមគ្រួសារ និងដើម្បីសប្បុរសធម៌ជួយដល់កុមារកំព្រា មន្ទីរពេទ្យជាដើម។
រំលឹកដែរថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៦ នេះនឹងធ្វើឡើងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ សម្រាប់អ្នកចង់ចុះឈ្មោះអាចទំនាក់ទំនងមកកាន់ គណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) ឬ Website: cambodia-events.org/ (Page: Cambodia Events Organizer ) +855 87665569 | +855 15213525។ ថវិកាដែលប្រមូលបានគឺយកទៅធ្វើសប្បុរសធម៌ជួយដល់កុមារកំព្រា មន្ទីរពេទ្យជាដើម និងអង្គការមួយចំនួនទៀត៕