មហាជនរំពឹងថា ៥ចំណុចរបស់ ល្អហួស អាចជាបវរកញ្ញាដណ្តើមមកុដលើឆាកអន្តរជាតិនាពេលខាងមុខ

  • 2021-12-27 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនជាច្រើនរំពឹងថា ក្មេងស្រីគួរឲ្យស្រលាញ់ទន់ភ្លន់ ល្អហួស ទៅថ្ងៃខាងមុខគេរំពឹងថា នាងជាបវរកញ្ញាកម្ពុជាមួយរូបដែលដណ្តើមមកុដ នៅលើឆាកអន្តរជាតិនាពេលខាងមុខនេះ រហូតធ្វើឲ្យហ្វេនៗជាច្រើនគាំទ្រនាងគ្រប់គ្នា ព្រោះតែនាងមានលក្ខណៈពិសេស៥យ៉ាង ឬអាចលើសពីនេះដែលមាននៅក្នុងខ្លួន។

សង្កេតឃើញមួយរយៈចុងក្រោយនេះកុមារី ល្អហួស បានបង្ហាញមុខលើបណ្តាញសង្គម ជាពិសេសនោះមហាជនបានកត់សម្គាល់ឃើញ នាងបានបង្ហាញពីការហ្វឹកហាត់រៀនដើរបង្ហាញម៉ូដ ចាប់ពីឥឡូវនេះហើយ ដោយមានការបង្វឹកបន្ថែមពីលោក Olivia Kong បើទោះបីជាក្មេងស្រីរូបនេះនៅក្មេងវ័យក៏ពិតមែន តែ ល្អហួស មានរូបសម្បត្តិស្រស់ស្អាតពីធម្មជាតិ ទាំងទម្រង់មុខ រូបរាង និងកម្ពស់ជាដើម សុទ្ធតែជាទុនរបស់នាងទៅថ្ងៃខាងមុខ ។

យ៉ាងណាមិញ មានមហាជនជាច្រើន ដាក់ការរំពឹងទៅលើកុមារី ល្អហួស ជាក់ស្តែងមានគណនីហ្វេសប៊ុកឈ្មោះ គាំទ្រខ្សែភាពយន្តខ្មែរ តារាខ្មែរ បានរំពឹងថា នៅថ្ងៃអនាគត នាងអាចនឹងក្លាយទៅជាបវរកញ្ញាដែលតំណាងកម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិនាងពេលខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះទេ គេថែមទាំងរំពឹងទៀតថា កុមារី ល្អហួស អាចដណ្តើមមកុដឲ្យកម្ពុជានាពេលខាងមុខទៀតផង នោះដោយសារនាងមានគុណសម្បត្តិ៥យ៉ាងពីធម្មជាតិ ដូចជា ៖

ទី១ នាងមានរូបសម្បត្តិស្រស់ស្អាតពីកំណើតទាំងទម្រង់មុខ រូបរាង និងកម្ពស់

ទី២ នាងកើតក្នុងត្រកូលអ្នកស្តុកស្តម្ភ ដូចនេះមិនពិបាករៀបចំឈុត ក្នុងការចំណាយនោះទេ ព្រោះគ្រួសារប្រាកដជាជ្រោមជ្រែងរើសឈុតស្អាតៗទៅប្រឡងមិនខាន។

ទី៣ នាងនៅក្មេងតែនាងមានសមត្ថភាពប្រើប្រាស់ភាសារអន្តរជាតិបាន ដូចជា ភាសាអង់គ្លេស ថៃ ជាដើម ឲ្យតែនាងប្រឹងរៀនយ៉ាងស្ទាត់ជំនាញបន្តទៀត នាងប្រាកដជាឆ្លើយសំណួរបាន។

ទី៤ គឺនាងមានមូលដ្ឋានគ្រឹះដើររួចខ្លះហើយ ឲ្យតែនាងព្យាយាមបន្តទៀតគឺនាងអាចទៅរួចយ៉ាងរលូន

ទី៥ នាងមានសមត្ថភាពផ្នែកសិល្បៈដូចជា ច្រៀង សម្តែង រាំ យ៉ាងស្ទាត់ជំនាញ

ចំណែកមហាជនជាច្រើន សុទ្ធតែគាំទ្រនាងខ្លាំងតែម្តង ហើយពួកគេក៏សង្ឃឹមខ្ពស់ថា នាងនឹងទទួលបានមកុដនៅថ្ងៃខាងមុខនៅលើឆាកអន្តរជាតិទៀតផង៕

សូមទស្សនាវីដេអូខាងក្រោមនេះ​ ៖

អត្ថបទ៖ Tep Sovannmoly