Aubameyang ត្រូវបាន Arsenal ដាក់ពិន័យ ដកតំណែងពី ប្រធានក្រុម
- 2021-12-14 13:16:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Aubameyang ត្រូវបាន Arsenal ដាក់ពិន័យ ដកតំណែងពី ប្រធានក្រុម
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ត្រូវបានក្លឹប Arsenal ដកតំណែងពី ប្រធានក្រុម ដោយយកកំហុសថា កីឡាករនេះប្រព្រឹត្តខុសវិន័យការងារ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបអង់គ្លេសនេះផ្ទាល់។
មិនតែប៉ុណ្ណោះ Arsenal ក៏ពិន័យ Aubameyang ដោយមិនដាក់ឈ្មោះឲ្យចូលរួមការប្រកួតតទល់នឹង West Ham នៅពុធនេះឡើយ។
បើយោងតាមការចុះផ្សាយរបស់ The Athleticទាក់ទងនឹង វិន័យការងារដែលកីឡាករខាងលើនេះ បានធ្វើខុសនេះគឺ កីឡាករនេះត្រូវសុំច្បាប់ឈប់ទៅក្រៅប្រទេសដោយយកមូលហេតុថាជាប់ភារកិច្ចខ្លួន ប៉ុន្តែកីឡាករនេះបាន ត្រលប់មកវិញយឺតតាមអ្វី ដែលគេបានសន្យា ដោយបានខកខានមិនទៅហ្វឹកហាត់នៅថ្ងៃសុក្រ កន្លងទៅនេះជាមួយមិត្តរួមក្រុមឡើយ។
ជាលទ្ធផល ខាង Arsenal ពិន័យដោយមិនដាក់ឈ្មោះកីឡាករនេះចូលរួមការប្រកួត តទល់នឹង Southampton ក្នុងលទ្ធផល ៣-០ កន្លងទៅនេះឡើយ។
យ៉ាងណាទាក់ទងនឹងការត្រលប់មកវិញយឺតមិនបានទៅហ្វឹកហាត់នឹងមិត្តរួមក្រុមនេះ ខ្សែប្រយុទ្ធ Arsenal នេះបកស្រាយថា ជាប់មើលម្ដាយនៅឯប្រទេសបារាំង ដែលមិនមានសុខភាពល្អប្រសើរ។
ចំពោះបេក្ខភាពប្រធានក្រុមថ្មី Arsneal ផ្លូវការមិនទាន់បញ្ចេញនៅឡើយទេ ក្រោយដកពី Aubameyang ៕