មហោស្រពសិល្បៈអង្គរអន្តរជាតិបង្កើតវេលាពិសេសមិនអាចបំភ្លេចបាន ក្រោមការឧបត្ថម្ភធំដោយស្រាបៀរ អង្គរ

  • 2021-12-15 04:30:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រាបៀរ អង្គរ ដែលជាម៉ាក​ស្រាបៀរ​មួយ​របស់​ក្រុមហ៊ុន ខេមប្រ៊ូវ អិលធីឌី មាន​មោទនភាព​ក្នុង​ការ​ចូលរួម​ឧបត្ថម្ភ​ធំ​នៅ​ក្នុង​កម្មវិធី​មហោ​ស្រព​សិល្បៈ​អង្គរអន្តរជាតិ​ដែល​ជាកា​ររៀបចំ​លើក​ដំបូងបំផុត​នៅ​ក្នុង​ក្រុង​សៀមរាប។ អ្នក​ចូលរួម​ រំភើប​រីករាយ​ជាមួយ​សកម្មភាព​សិល្បៈកម្សាន្ត​សប្បាយៗ​ដែល​មាន​នៅ​ក្នុង​កម្មវិធីនេះរយៈពេលបីថ្ងៃពេញ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

កម្មវិធីនេះបាន​ផ្សព្វផ្សាយអំពីវប្បធម៌ សិល្បៈ និងបេតិកភណ្ឌកម្ពុជាទៅកាន់ពិភពលោកកាន់តែទូលំទូលាយ ដោយអ្នកអាចចូលរួមកម្សាន្តបានដោយសេរី ហើយកម្មវិធីនេះក៏ឆ្លុះបញ្ចាំងពីទេពកោសល្យសិល្បៈដ៏ល្អឯកផងដែរ។ អ្នកចូលរួមអាចរីករាយទស្សនាជាមួយការតាំងពិព័រណ៍ផលិតផល ផ្ទាំងគំនូរតាមដងផ្លូវ ល្ខោនស្រមោល ការសម្តែងសៀក ជួបជាមួយសិល្បករ ការបង្ហាញក្បាច់គុនល្បុក្កតោ កម្មវិធីនិយាយងាយៗ និងកំណាព្យ ការរាំកម្សាន្ត រួមទាំងការសម្តែងពិសេសដោយក្រុមរបាំវិសុទ្ធិអង្គរ ការតាំងបង្ហាញ និងសម្ពោធសៀវភៅ ការបង្ហោះក្លែង និងកម្មវិធីកម្សាន្តៗជាច្រើនទៀត។

អ្នកដែលស្រឡាញ់សិល្បៈ បើមិនបានចូលរួមផ្ទាល់ក៏មិនថ្វី ព្រោះកម្មវិធីមហោស្រពសិល្បៈដ៏អស្ចារ្យនេះធ្វើការផ្សាយបន្តផ្ទាល់តាមរយៈផេកហ្វេសប៊ុកផ្លូវការ facebook.com/AIFA2021Festival/ ដូច្នេះអ្នកទាំងអស់គ្នាអាចទស្សនាផ្ទាំងទស្សនីយភាពបង្ហាញពីវប្បធម៌ និងសិល្បៈខ្មែរដ៏រុងរឿង និងជាហេតុផលដែលយើងទាំងអស់គ្នាត្រូវចូលរួម អភិរក្សសិល្បៈខ្មែរយើង។

លោក សោម ច័ន្ទណារ៉ាត ជាអ្នកគ្រប់គ្រងពាណិជ្ជសញ្ញាស្រាបៀរ អង្គរ នៅក្រុមហ៊ុនខេមប៊្រូវបានមានប្រសាសន៍ថា៖ «នេះជាកិត្តិយសដ៏អស្ចារ្យសម្រាប់ស្រាបៀរ អង្គរ ដែលបានឧបត្ថម្ភព្រឹត្តិការណ៍សិល្បៈដ៏អស្ចារ្យនេះ។ យើងមានមោទកភាព ដែលស្រាបៀរ អង្គរ ជាជម្រើសស្រាបៀរដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ហើយកេរ្តិ៍ឈ្មោះរបស់យើងកើតចេញពីមោទកភាពជាតិ គឺប្រាសាទអង្គរវត្តដែលមាននៅលើទង់ជាតិ និងស្ថិតក្នុងដួងចិត្តប្រជាពលរដ្ឋកម្ពុជាគ្រប់រូប»

កម្មវិធីមហោស្រពសិល្បៈនេះ ក៏អនុវត្តតាមវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ 19 ហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងគោរពធ្វើតាមការណែនាំផ្សេងៗ ដើម្បីរក្សាសុវត្ថិភាពរបស់យើងទាំងអស់គ្នា៕

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីមហោស្រពសិល្បៈ សូមចូលទៅកាន់៖ facebook.com/AIFA2021Festival/

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី