ក្រុមហ៊ុន FWD Cambodia មានសមាជិកដែលបំពេញគ្រប់លក្ខខណ្ឌរបស់សមាគមអន្តរជាតិ MDRT ក្នុងរយៈពេលត្រឹមតែ ២ ខែប៉ុណ្ណោះ
- 2021-12-16 09:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន FWD Cambodia មានសមាជិកដែលបំពេញគ្រប់លក្ខខណ្ឌរបស់សមាគមអន្តរជាតិ MDRT ក្នុងរយៈពេលត្រឹមតែ ២ ខែប៉ុណ្ណោះ
ចន្លោះមិនឃើញ
កញ្ញា កែវ ណារ៉េន ជាបុគ្គលិកមួយរូបប្រចាំក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានជាប់ជាសមាជិកនៃសមាគមដែលទទួលស្គាល់បុគ្គលឆ្នើមផ្នែកហិរញ្ញវត្ថុ MDRT (Million Dollar Round Table) ដំបូងគេបង្អស់នៅ FWD Cambodia។ សមាជិកភាពនៃស្ថាប័នអន្តរជាតិនេះបានមកពីការខិតខំប្រឹងប្រែងក្នុងការផ្ដល់សេវាកម្មការពារហិរញ្ញវត្ថុជូនទៅកាន់ក្រុមគ្រួសារកម្ពុជា។ កញ្ញា ណារ៉េន បានបំពេញគ្រប់លក្ខខណ្ឌតម្រូវដោយស្ថាប័ន MDRT នេះ ដោយផ្អែកទាំងស្រុងលើទំហំបុព្វលាភរ៉ាប់រង (ទឹកប្រាក់ធានារ៉ាប់រងដែលអតិថិជនបង់) ក្នុងរយៈពេលត្រឹមតែប្រមាណពីរខែប៉ុណ្ណោះ។
លោក ចាន់ រដ្ឋា អគ្គនាយក របស់ក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា ៖ «នេះជាមោទកភាពមួយរបស់ក្រុមហ៊ុន ដែលមានបុគ្គលិកឆ្នើមប្រកបដោយសមត្ថភាពខ្ពស់ និងទេពកោសល្យ ដែលអាចក្លាយជាសមាជិក MDRT ទី១ប្រចាំ FWD Cambodia ក្នុងរយៈពេលដ៏ខ្លីនេះ។ តាងនាមឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន ខ្ញុំសូមអបអរសាទរដល់កញ្ញា ណារ៉េន ហើយក៏សូមលើកទឹកចិត្តដល់កញ្ញា ក៏ដូចជាក្រុមការងារទាំងអស់ឱ្យខិតខំបន្ត ការផ្ដល់ការការពារហិរញ្ញវត្ថុដល់ក្រុមគ្រួសារកាន់តែច្រើនឡើងក្នុងប្រទេសកម្ពុជា។ នៅក្រុមហ៊ុន FWD យើងបន្តពង្រឹងបន្ថែមនៅសេវាកម្មធានារ៉ាប់រងតាមរយៈបច្ចេកវិទ្យា ព្រមទាំងបន្តនៅចក្ខុវិស័យរបស់យើងក្នុងការផ្ដល់ជូននូវបទពិសោធថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។”
កញ្ញា កែវ ណារ៉េន ដែលមានបទពិសោធប្រមាណ ១០ ឆ្នាំក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងបច្ចុប្បន្នមានតួនាទីជាប្រធានផ្នែកអភិវឌ្ឍសមាជិក MDRT ប្រចាំក្រុមហ៊ុន FWD Cambodia មានប្រសាសន៍ថា៖ «ការជួយឱ្យអតិថិជនទទួលបាននូវការការពារសម្រាប់គ្រួសារ និងមនុស្សជាទីស្រឡាញ់គឺជាភាពជោគជ័យមួយសម្រាប់ខ្ញុំ។ បន្ថែមពីនេះ ការគាំទ្រពីថ្នាក់ដឹកនាំក្នុងក្រុមហ៊ុនជាកត្តាដ៏សំខាន់មួយដែលជំរុញឲ្យនាងខ្ញុំ និងក្រុមការងារមានលទ្ធភាពអាចអភិវឌ្ឍសមត្ថភាព និងផ្ដល់នូវដំណោះស្រាយកាន់តែប្រសើរជូនទៅកាន់អតិថិជន។» MDRT ជាសមាគមឯករាជ្យលំដាប់ពិភពលោកដែលប្រមូលផ្តុំបុគ្គលឆ្នើមក្នុងវិស័យហិរញ្ញវត្ថុមកពីជាង ៥០០ ក្រុមហ៊ុន ក្នុងប្រមាណ ៧០ ប្រទេសទូទាំងសកលលោក។
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សូមចូលទៅកាន់៖