ទាត់​ស្អាត​ដូច​ផ្កា​យប់​មិញ Arnold ថា រង​ចាំ​​ស៊ុត​​គ្រាប់​បែប​នេះ​៥​ឆ្នាំ​មក​ហើយ

  • 2021-12-17 02:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Trent Alexander-Arnold រក​បាន​មួយ​គ្រាប់​​ដ៏​អស្ចារ្យ​ជួយ Liverpool យក​ឈ្នះ Newcastle ៣-១ និង​ថា​​គ្រាប់​បាល់​​ប្រភេទ​នេះ​គេ​រង​ចាំ​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ។

ក្នុង​ការ​ប្រកួត​ក្រុម​ភ្ញៀវ​ជា​អ្នក​រក​គ្រាប់​បាន​មុន ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ​ Jonjo Shelvey។ យ៉ាងណាមិញ ក្រុម​ម្ចាស់​​ផ្ទះ​ក៏​បាន​វាយ​បក​វិញ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ជាប់​គ្នា​សម្រេច​ដោយ​កីឡាករ Diogo Jota, Mo Salah និង Arnold។

កត់​សម្គាល់​ឃើញ​ថា ក្នុង​ចំណោម​៣​គ្រាប់​របស់​ហង្សក្រហម គ្រាប់​របស់​ខ្សែ​ការពារ​ស្ដាំ Arnold ល្អ​ជាង​គេ ទាត់​ពី​ចម្ងាយ​ចូល​មុំ​៩០។ ក្រោយ​បញ្ចប់​ការ​ប្រកួត Arnold បាន​និយាយ​ថា Liverpool បាន​ដាក់​សម្ពាធ​ឲ្យ Newcastle មាន​ឱកាស​តិច​មែនទែន។ ៣​​ពិន្ទុ​​នៅ​ពេល​នេះ​​​ពិត​ជា​សំខាន់។ គេ​បាន​រង​ចាំ​គ្រាប់​បាល់​បែប​នេះ​អស់​រយៈពេល​៥​ឆ្នាំ​មិ​ហើយ។

លទ្ធផល​ជ័យជម្នះ​ខាង​លើ Liverpool បន្ត​ឈរ​លេខ​២​​​ក្នុង​តារាង​ពិន្ទុ Premier League មាន​៤០​ពិន្ទុ គម្លាត​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​កំពូល​តារាង Man City៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី