ចង់​ទិញ​ទំនិញ និង​រក​កន្លែង​សប្បាយ​ៗពេល​ទៅ​បាងកក? ស្គាល់​ប៉ុន្មាន​កន្លែង​នេះ ពិត​ជាមិន​ខុស​បំណង

  • 2021-12-21 08:50:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​លោក​អ្នកកំពុង​តែ​មាន​គ្រោង​ធ្វើ​ដំណើរ​ទៅ​ទិញ​ឥវ៉ាន់ និង​ចង់​ស្វែង​រកន្លែង​កម្សាន្ត​នានា នៅ​ទីក្រុង​បាង​កក​ ប្រទេស​ថៃ​ ក្នុង​ពេល​ខាងមុខ​មែនទេ? ពិត​ណាស់ បាងកក គឺ​ជា​ទីក្រុង​ដ៏​ស៊ី​វៃឡៃ និង​ប្រមូល​ផ្តុំ​ដោយ​​តំបន់​ពាណិជ្ជ​កម្ម កន្លែង​កម្សាន្ត និង​ម្ហូប​អាហារ​ឆ្ងាញ់​ៗ​ដ៏សម្បូរ​បែប​។

ប្រសិន​បើ​លោកអ្នកមាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​លេង​ទីក្រុងបាកក ក្នុងពេលឆាប់​ៗខាងមុខនេះ ដើម្បី​ទិញ​ទំនិញ ដើរ​កម្សាន្ត និង​ភ្លក្សម្ហូប​ឆ្ងាញ់​ៗ លោក​អ្នកគួរ​តែ​សាក​ល្បង​ទៅ​កន្លែង​កម្សាន្ត​ខាងក្រោមនេះ​​។

លោក​អ្នកអាច​​ធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់ Grand Palace និង​វត្ត​ប្រាក់កែវ (Wat Prakeaw) ដែល​កន្លែង​ប្រជា​ជន​ថៃគោរព​បូ​ជា ខណៈ​ដែលរាជវាំង និង​​វត្ត​ជា​ប្រវត្តិ​សាស្ត្រ​នេះ ត្រូវ​បានសាង​សង់​ឡើង​តាំងពីឆ្នាំ​១៧៨២​ និងជា​ព្រះ​បរមរាជ​វាំង​របស់​ស្តេចថៃ​។

បន្ទាប់​មក លោក​អ្នក​​​អាច​បន្ត​ដំណើរ​ទៅកាន់​តំបន់​ចិន ឬ Chinatown (Yaowarat) ខណៈ​ដែល​លោក​អ្នក​នឹងប្លែកភ្នែក​ពេល​ទៅ​ដល់​ទី​នោះ ដោយ​សារ​តែ​ការ​តុប​តែង​យ៉ាង​ចម្រុះ​ដូច​ក្នុង​ទីក្រុង​ចិន អ៊ី​ចឹង​។

នៅ​​ពេលល្ងាច​ លោក​អ្នក​សម្រាកលំហែរ និង​មើល​ទេស​ភាព​​ទីក្រុង​បាង​កក​នា​ពេលរាត្រី តាម​រយៈ​ការ​ទៅកម្សាន្ត​នៅ Sky Bar Bangkok ដែល​ស្ថិតនៅ​លើ​អគារ​៦៤ជាន់​។ នៅ​ទី​នោះ លោក​អ្នក​អាច​ភ្លក្ស​រស​ជាតិ​ភេសជ្ជៈ​ជាច្រើន​ប្រភេទ ក៏ដូច​ជា​ស្តាប់​តន្ត្រី រួម​ជាមួយ​នឹង​ DJ ផង​ដែរ​។

កាន់​តែ​ប្លែក​អារម្មណ៍​មួយ​កម្រិត​ទៀត លោក​អ្នក​អាច​ទៅ​ដើរ​កម្សាន្ត​នៅ​ផ្សារ​បណ្តែត​ទឹក Damnoen Saduak ដើម្បី​ទិញ​ផ្លែ​ឈើ​ស្រស់ៗ ភ្លក្ស​អាហា​ឆ្ងាញ់ៗ និង​មើល​ទិដ្ឋភាពលក់​ដូរ​នៅ​ទីនោះ ស្រ​បពេល​ដែលលោក​អ្នក​ក៏អាច​ដើរ​ទិញ​ទំនិញ​នានា នៅ​ផ្សារ​ Chatuchak Weekend Market ផង​ដែរ​។

ផ្សារ Chatuchak Weekend Market គឺ​ជាកន្លែង​ពេញនិយម​សម្រាប់​ភ្ញៀវ​ទេស​ចរ ដោយ​សារ​តែមាន​ទំនិញ​ដ៏សម្បូរ​បែប និង​មានតម្លៃ​សមរម្យ​។ ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ដើរ​លេង​នៅកន្លែងមានភ្លើង​ពណ៌ស្វាយ លោក​អ្នក​អាច​ទៅកម្សាន្តនៅ Soi Cowboy ដែល​ជាកន្លែង​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេស​ចរបរទេស​ ខណៈ​ដែលោក​អ្នក​ក៏អាច​ទៅកម្សាន្ត​នៅ​បា Vertigo at Banyan Tree ផងដែរ​។

ចំពោះលោក​អ្នក​ដែលចូល​ចិត្ត​ដើរ​ផ្សារ និង​ទិញ​ទំនិញ លោក​ប្រាកដ​​ជាពេញ​ចិត្ត​ ប្រសិន​បើ​បាន​ទៅ​ផ្សារ​ទំនើប​ Terminal 21, Siam Paragon, Siam Center, MBK Center, King Power Complex និង Century Mall​។ ផ្សារ​ទាំង​នេះ ត្រូវ​បាន​ចាត់​ទុក​ថាជា​ផ្សារ​ទំនើប​ដ៏​ល្អ​បំផុត​ប្រចាំ​បាង​កក ព្រោះ​ប្រមូល​ផ្តុំ​ដោយ​ទំនិញ​​ដែលមាន​គុណ​ភាព​ដ៏សម្បូរ​បែបនេះ​។

ស្រប​ពេល​ជាមួយ​គ្នានេះ ចាប់​ពី​ពេលនេះ​ត​ទៅ ការ​​​ធ្វើ​ដំណើរ​ពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេសថៃ ​មិន​តម្រូវ​ឲ្យ​ធ្វើ​ចត្តា​ឡី​ស័ក នៅ​ពេល​ទៅ​ដល់​នោះ​ឡើយ ក្រោយពី​រដ្ឋា​ភិបាល​ថៃ សម្រេច​បើក​ទ្វារ​ទទួល​ភ្ញៀវ​ទេស​ចរ​បរទេស​ឡើង​វិញ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ដើម្បី​ទទួល​បានការ​លើក​លែងនេះ នៅ​មុន​ពេល​ចេញ​ដំណើរ លោក​អ្នក​​ត្រូវ​បាន​តម្រូវ​​ឲ្យ​អនុ​វត្ត​តាមគោល​ការណែ​នាំ​មួយ​ចំនួន​របស់​ប្រទេស​​ថៃ​​។ ដើម្បី​ដឹង​កាន់​តែ​ច្បាស់ពីគោល​ការណែ​នាំ​​របស់​ប្រទេសថៃ សូម​ចុច​លីងនេះ https://business.sabay.com.kh/article/1309390#utm_campaign=onpage

កាន់​តែ​ពិសេស​ទៅទៀត លោក​អ្នក​អាច​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ ជាមួយការហោះហើរដែលមានស្តង់ដារសុខភាព និងសុវត្ថិភាពខ្ពស់ ជាមួយ​នឹង​ក្រុមហ៊ុន​ហោះ​ហើរ AirAsia​។ ក្រុមហ៊ុន​នេះ បាន​ចាប់​ផ្តើម​ដំណើរ​ការ​ហោះ​ហើ​រឡើង​វិញ ដោយគោរពតាម​ស្តង់ដាសុខភាព និងសុវត្ថិភាពខ្ពស់ ដូចជា បុគ្គលិកត្រូវបានចាក់វ៉ាក់សាំងរួចរាល់ទាំងអស់ ​ប្រើបច្ចេកវិទ្យាដោយមិនចាំបាច់ទាក់ទងផ្ទាល់,ការរក្សាគម្លាត ការវាស់កម្ដៅ នៅក្នុងយន្តហោះបំពាក់ដោយតម្រង HEPA សម្លាប់មេរោគបាន ១០០% និងការបាញ់ថ្នាំសម្រាប់មេរោគគ្រប់ជើងហោះហើរទាំងអស់​។

ជាង​នេះទៅទៀត លោក​អ្នក​អាច​​ចាប់ផ្តើម​កក់​ជើងហោះហើរ​​ពី​ឥឡូវ​នេះ ​ជាមួយនឹង​តម្លៃ​ត្រឹម​តែ​៥៥​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​អ្នកដំណើរ​មានសមា​ជិកច្រើននាក់ និង៥៧​ដុល្លារ​អាមេរិក សម្រាប់​អ្នក​ដំណើរ​ដែលមានសមា​ជិក​តិច​ ខណៈ​ដែលក្រុមអាកាស​ចរណ៍ AirAsia នៅ​តែ​រក្សា​តម្លៃ​ទាបទាំងមុន និង​ក្រោយ​បញ្ហា​​កូវីដ ១៩​​។

នៅ​ចាំ​អី​ទៀត? ទាន់​មានការ​បញ្ចុះ​តម្លៃ​ពិសេស ចាប់ផ្តើម​កក់​ឥឡូវនេះ ប៉ុន្តែ ត្រូវ​តែ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​គម្លាត​វត្ថិភាព និងសុខភាពជានិច្ច៕

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម