សិស្សចប់បាក់ឌុបមានដុងខាងសិល្បៈ ! ទៅដឹងពីមុខជំនាញនៅសាកលវិទ្យាល័យវិទ្យាភូមិន្ទវិចិត្រសិល្បៈទាំងអស់គ្នា

  • 2021-12-22 09:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់សិស្សានុសិស្សដែលមានដុងខាងសិល្ប:ឬមានចំណងចង់ក្លាយទៅអ្នកសិល្ប: ដូចជាអ្នកនិពន្ធ ដឹកនាំរឿង សម្តែង ដូរតន្រ្តី ល្ខោន របាំប្រពៃណីឬក៏តុបតែង សៀក ស្ថាបត្យកម្ម ចម្លាក់គំនូរជាដើម នៅថ្ងៃអនាគតតែមិនដឹងថារៀននៅសាលាណាល្អមែនទេ ថ្ងៃនេះ Sabay នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់សាកលវិទ្យាដ៏ល្បីឈ្មោះមួយនៅក្នុងរាជធានីភ្នំពេញដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងខាងវិស័យសិល្ប:ជាយូរឆ្នាំ និងបានបណ្តុះបណ្តាលនិស្សិតជាច្រើនឲ្យក្លាយទៅជាសិល្បករឬសិល្បការិនីមានជំនាញរាប់មិនអស់នៅកម្ពុជា។

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងបណ្តុះបណ្តាលខាងវិស័យសិល្ប:នៅកម្ពុជា ដែលមានទីតាំងនៅអគារលេខ ៧២ កាច់ជ្រុងផ្លូវព្រះអង្គយុគន្ធរ (លេខ១៩) និងផ្លូវមគ្គវ័ន សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ទ្វរស័ព្ទលេខ ០២៣ ៩៨៦ ៤១៧)

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានមហាវិទ្យាល័យចំនួន ៥ ដែលមានមុខជំនាញដូចខាងក្រោម៖

១. មហាវិទ្យាល័យបុរាណវិទ្យា

  • ជំនាញ៖ បុរាណវិទ្យា
  • ជំនាញ៖ មគ្គុទេសក៍បេតិកភណ្ឌវប្បធម៌

២. មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរូនីយវិទ្យា

  • ជំនាញ៖ ស្ថាបត្យកម្ម និងនគរូបនីយវិទ្យា

៣. មហាវិទ្យាល័យតូរ្យតន្តី្រ

  • ជំនាញ៖ ឧបករណ៍តន្តី្រ (បុរាណ និងសម័យ) និង ជំនាញ៖បញ្ញាវង់ភ្លេង
  • ជំនាញ៖ តន្ត្រីវិទ្យា
  • ជំនាញ៖ និពន្ធតន្តី
  • ជំនាញ៖ ចម្រៀង (បុរាណ និងជាពួក)

៤. មហាវិទ្យាល័យសិល្បៈសូនរូប

  • ជំនាញ៖ វិចិត្រកម្ម
  • ជំនាញ៖ ចម្លាក់ទំនើប និង ជំនាញ៖ តុបតែងលម្អនៃស្ថាបត្យកម្ម

៥. មហាវិទ្យាល័យសិល្បៈនាជសាស្ត្រ

  • ជំនាញ៖ ដឹកនាំរឿង ល្ខោននិយាយ
  • ជំនាញ+ ដឹកនាំរឿង ល្ខោនបាសាក់
  • ជំនាញ៖ ដឹកនាំរឿង ល្ខោនខោល
  • ជំនាញក់ ដឹកនាំរឿង ល្ខោនអាប៉េ
  • ជំនាញ៖ ដឹកនាំរឿង របាំប្រពៃណី និងសៀក
  • ជំនាញ ដឹកនាំរឿង ល្ខោនក្បាច់បុរាណ
  • ជំនាញ៖ ដឹកនាំរឿង ល្ខោនយីកេ
  • ជំនាញ៖ ដឹកនាំរឿង ល្ខោនមហោរី
  • ជំនាញ៖ ដឹកនាំរឿង ល្ខោនកំណាព្យ
  • ជំនាញ៖ ដឹកនាំរឿង ល្ខោនស្រមោលស្បែកធំ

ប្រភព៖ សៀវភៅណែមគ្គុទេសសិក្សាក្រសួងអប់រំ យុវជន និង​កីឡា

អត្ថបទដោយ៖ សាន​ សុធារដ្ឋ