ស្គាល់មុខហើយ! យុវតីជើងខ្លាំង២នាក់ ប្រចាំខេត្តកណ្ដាលដូចគ្នា រៀនវិទ្យាល័យតែមួយ បាន Aគ្រប់មុខវិជ្ជា

  • 2022-01-15 01:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១ បានប្រកាសនៅរសៀលថ្ងៃទី ១៤ មករា ឆ្នាំ ២០២២ ហើយ សម្រាប់រាជធានីភ្នំពេញ និង ខេត្តកណ្ដាលកាលពីរសៀលថ្ងៃម្សិលមិញ ដោយបេក្ខជនមកពីរាជធានី ភ្នំពេញ មាននិទ្ទេស Aចំនួន៥៦៥ នាក់ និង ខេត្ត កណ្តាល និទ្ទេស A ១២៧ នាក់ អ្វីដែលគួរឲ្រចាប់អារម្មណ៍បំផុតនោះគឺ យើងរកឃើញហើយ បេក្ខនារីពីររូបដែលទទួលបាន និទ្ទេសA គ្រប់មុខវិជ្ជា មកពីខេត្តកណ្តាលហើយរៀននៅវិទ្យាល័យតែមួយជាមួយគ្នាទៀត។

១.បេក្ខនារីទី១មានឈ្មោះថា យិន សុខលាភ លេខតុ ៣៣៩ មកពីវិទ្យាល័យ ហ៊ុន សែន ស្អាង ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា។

២.បេក្ខនារីទី២ មានឈ្មោះថា ជេស ស៊ិនឌី លេខតុ ១១៤មកពីវិទ្យាល័យ ហ៊ុន សែន ស្អាង ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា ដូចគ្នា ។

សូមជម្រាបថា បេក្ខជនបាក់ឌុបដែល ប្រឡងជាប់មានចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥% នៃបេក្ខជនសរុប ហើយសិស្សនិន្ទេសនៅក្នុងឆ្នាំសិក្សា២០២១នេះវិញ ពោលគឺបេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន រហូតដល់ទៅ ១៧៥៣ នាក់

អត្ថបទដោយ៖ សាន សុធារដ្ឋ