ទើបទិញជិះសោះ! ម្ចាស់ម៉ូតូ X-ADV 750 ឆ្នាំ២០២០ ប្រកាសលក់វិញខាត់អស់ជាង ២ពាន់ដុល្លារ

  • 2022-01-19 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda X-ADV 750 ជា​ម៉ូតូអូតូប្រភេទ Off-road ដែល​កម្រឃើញមានអ្នក​ជិះ​​ច្រើន​នេះ​ទេ​នៅ​តាម​ដង​ផ្លូវ​ដោយ​សារ​វា​មាន​តម្លៃ​ថ្លៃ។ ម៉ូតូ Scooter ស៊េរីឆ្នាំ២០២០ ដែល​កំពុងពេញនិយមមួយនេះ ប្រើប្រាស់ម៉ាស៊ីន​ចំណុះ ៧៤៥សេសេ ផលិតបានកម្លាំង ៥៤,០សេះ និង​កម្លាំងរមួល ៦៨ញ៉ូតុនម៉ែត្រ មានធុងទឹកស្អំ ប្រើកាំ ១៧អ៊ីញខាងមុខ និង ១៥អ៊ីញខាងក្រោយ។។

X-ADV បាន​បំពាក់​កុងទ័រឌីជីថលប្រភេទកញ្ចក់ TFT-LCD ទំហំ ៥អ៊ីញ ភ្ជាប់មកជាមួយមុខងារ Voice Control តាម​រយៈ Bluetooth និងកាស។ វាមាន​ទម្ងន់ត្រឹម ២៣៨គីឡូក្រាម ដោយសារ​ដកចេញផ្នែកខ្លះនៃតួម៉ូតូ។ ឃ្លុបក្រោមកែប​អាច​ផ្ទុក​ឥវ៉ាន់ដល់ ២២លីត្រ គ្រប់គ្រាន់​សម្រាប់​ដាក់មួកសុវត្ថិភាព​មួយ។

ម៉ូតូអូតូប្រភេទ Off-road នេះមានបំពាក់កុងទ័រ LCD ទំហំ ៥អ៊ីញ ដែលបង្ហាញព័ត៌មានជាច្រើន ព្រមទាំងអាចភ្ជាប់ជាមួយស្មាតហ្វូន និងកាសស្តាប់បានផងដែរ។ តាម​ប្រភព​ពី​ផេក ហ្វេស​បុក ឈ្មោះ Sovithya Hang បាន​ប្រកាស​ដាក់​លក់​វិញ​ Honda X-Adv 750 ស៊េរីឆ្នាំ២០២០ បន្ទាប់​ពី​ទិញ​ជិះ​បាន​ខ្ទង់ ១០០គីឡូម៉ែត្រ ដាក់លក់ក្នុងតម្លៃត្រឹមតែ ១២ ០០០ដុល្លារជាងប៉ុណ្ណេះ តម្លៃទិញថ្មី ១៤ ០០០ដុល្លារជាង។

លើសពីនេះ ម៉ូតូ Honda X-ADV មាន Mode សម្រាប់​បើកបរចំនួន៤ រួមមាន Standard, Sport, Rain និង Gravel រួមទាំង Mode ទី៥ នៅពេលប្រើមុខងារ​ទប់លំនឹង traction control។ ចំពោះប្រព័ន្ធហ្វ្រាំងវិញ វាបំពាក់ហ្វ្រាំងឌីសភ្លោះនៅខាងមុខ ប្រភេទ ABSទំហំ ១១.៧អុីញ ហ្វ្រាំងឌីសមួយនៅខាងក្រោយ ទំហំ ៩.៤អុីញ៕

អត្ថបទ៖ ម៉េងងី