[Podcast] លោក ទី រ៉ាឌី បង្កើតគេហទំព័រ Khmer24 ឲ្យអ្នកប្រើទទួលបានប្រយោជន៍ ជាចិត្តជំរុញឲ្យកាន់តែចង់ធ្វើ

  • 2022-01-19 03:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ទី រ៉ាឌី បាន​បង្ហាញ​ពី​បទ​ពិសោធន៍​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ជា​ច្រើន​ឆ្នាំនៅក្នុង​កម្មវិធី Starting Up សប្ដាហ៍​ថ្មី​ ពី​ដំណើរ​ការ​ចាប់​ផ្ដើមបង្កើត​គេហទំព័រ​​ Khmer24 នៅ​ឆ្នាំ​២០០៩។​ សហគ្រិន​រូប​នេះ​បាន​ជួប​ការ​លំបាក​ច្រើន ព្រោះ​វា​ជា​ការ​ទំព័រ​​អាជីវកម្ម​ថ្មី​សន្លាង មិន​សូវ​ទទួល​បាន​ការ​​គាំទ្រ​ពី​គ្រួសារ និងមិត្តភក្ដិ មិនគាំទ្រ និង គ្មានដើមទុនជួលបុគ្គលិក និង​អតិថិជន​ គួបផ្សំ​នឹង​ការ​ប្រើប្រាស់ Internet របស់​ពលរដ្ឋ​ខ្មែរ​ មិន​ទាន់​ទូលំទូលាយ។

លោក ទី រ៉ាឌី បាន​ប្រាប់​ថាមុន​ពេល​ចាប់​ផ្ដើម​មាន​គំនិតបង្កើត​គេហទំព័រ Khmer24 នេះ​ឡើង ដំបូងលោក​​បាន​បង្កើត​គេហទំព័រ​ណាត់ជួប ដែល​ជា​ស្នាដៃ​លើកទី១ និង​លើកទី២គឺ គេហទំព័រការងារ (សាកល្បងចំនួន៣ដងនៅតែបរាជ័យ)។ បន្ទាប់​ពី​មិន​ទទួល​បាន​លទ្ធផល​ល្អ​ជា​ច្រើន​លើក​​លោក ទី រ៉ាឌី ចាប់​ផ្ដើ​ជោគជ័យ​លើ​ការ​ការ​បង្កើត​គេហទំព័រ Khmer24 ក្នុងមួយខែមានអ្នកទិញនិងលក់ទំនិញជិត ១លាននាក់។

Khmer 24 ជាក្រុមហ៊ុន e-commerce មួយដែលមិនទាន់មានការបណ្ដាក់ទុនពីខាងក្រៅ (No Out Source) ត្រូវ​បាន​បង្កើត​ឡើង​នៅឆ្នាំ២០០៩។ ដោយ​មាន​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា លោក ទី រ៉ាឌី ​ចាយ​​ដើមទុន​ត្រឹម​តែ ៥០ដុល្លារ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​អាជីវកម្ម​របស់​លោក កំពុង​ស្រូប​បាន​អតិថិជន​គួរ​ឱ្យ​គត់​សម្គាល់។ ​

ចង់​ដឹង​កាន់​តែ​ច្បាស់សូម​ស្ដាប់ Podcast ​ក្នុង​កម្មវិធី Strating Up ខាង​ក្រោម៖

Listen to "ហេតុផលពីក្រោយ Khmer 24 មិនមានការបណ្ដាក់ទុនពីខាងក្រៅ l Starting Up EP26" on Spreaker.

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម