មកដល់ក្ដៅៗ! មកដឹងតម្លៃម៉ូតូ PCX160 ម៉ូដែលពិសេស មានលក់នៅខ្មែរហើយ

  • 2022-01-19 06:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda PCX160 Sportive Ride Edition ​ដែល​ជាម៉ូដែល​ពិសេស​ថ្មីទំនើបបំផុត បំពាក់​ប្រព័ន្ធសុវត្ថិភាព​ខ្ពស់ ការឌីហ្សាញ​បែបស្ព័រ​លើ​តួម៉ូតូទាំងមូល គឺផ្តល់​នូវអារម្មណ៍រំភើប​ជាមួយ​នឹង​ក្រូមេពណ៌ក្រហម ហើយ​ពណ៌ក្រហម​នេះ​ត្រូវបាន​ដាក់ជាពណ៌​ហាយឡាយ​នៅផ្នែក​ខាងក្រោម និង​ដែកសម្រាប់កាន់​ខាងក្រោយ។

ម៉ូតូ PCX160 ស៊េរី​ថ្មីទំនើប ប្រើសោ smart key មានរន្ធសាកថ្ម USB C បំពាក់​ចង្កៀង LED រាងអក្សរ U និង​កុងទ័រឌីជីថល។ ម៉ូតូ​ប្រភេទ Scooter ពណ៌​ខ្មៅក្រហមនេះ បាន​លេច​ចេញ​វត្តមាន​លក់​នៅ​ខ្មែរហើយ តាម​ប្រភព​ពីលោក សីហា អ្នក​លក់​ម៉ូតូនៅ​ម្ដុំគិរីរម្យ​បាន​ប្រាប់​ថា​វា​មាន​តម្លៃ​ខ្ទង់ ៥ ៣៥០ដុល្លារ។​

honda PCX160 ប្រភេទSportive Ride Edition ប្រើម៉ាស៊ីន eSP+ ចំណុះ ១៥៧សេសេ ដែល​ជាប្រភេទម៉ាស៊ីនថ្មី។ វា​បំពាក់​បច្ចេកវិទ្យាសុវត្ថិភាពខ្ពស់​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង HSTC ក្នុង​ការ​ជួយរក្សាលំនឹង​កង់ ពេល​បើកបរ។ វាកាន់តែផ្តល់នូវទំនុកចិត្ត​ដល់អ្នកបើកបរ​ជាមួយ​ហ្វ្រាំងឌីស​មុខក្រោយ ដោយបំពាក់​ ABS ចៀសវាងមិនឱ្យកង់ម៉ូតូអូស ពេលចាប់ហ្វ្រាំងបន្ទាន់៕

រូបភាព៖ SeyHa Motor

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម