អ្នកស្រី កែវ មុំ បង្ហាញបទពិសោធន៍សំខាន់ៗក្នុងអាជីវកម្មផលិត នំស្រួយ លី លី ឈរជើងលើទីផ្សារជាង ១៩ឆ្នាំនិងនាំចេញច្រើនជាង ១០ប្រទេស

  • 2022-01-31 03:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​អាជីវកម្មរកស៊ី​ដ៏​ល្បី​ល្បាញ​រូប​បាន​ចូល​ខ្លួន​មក​បង្ហាញ​ពី​គន្លឹះ​ល្អៗ​ពី​ការ​រក​សុី​នៅ​ក្នុង​កម្មវិធី Starting Up សម្រាប់សប្ដាហ៍ទី២៨ បើកកកាយជីវប្រវត្តិ​រក​សុី បទពិសោធន៍ការងារ ដំណើរជីវិត មុនឈានជើមក​ដល់ភាព​ជោគជ័យ​ដល់​ពេលបច្ចុប្បន្ន។ ដូចនេះកុំភ្លេចរង់​ចាំជួប​ជា​មួយ​វាគ្មិនគឺអ្នកស្រី កែវ មុំ នាយិកា ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លី លី កំពុងល្បីពេញស្រុកខ្មែរនឹងមកបើកកកាយពីបទពិសោធន៍នៅក្នុងសប្ដាហ៍ថ្មីនេះក្នុងកម្មវិធី Starting Up ថ្មីនេះ។

ចាប់ផ្តើមរកស៊ីដំបូងនៅ​ឆ្នាំ២០០២ អ្នកស្រី កែវ មុំ មាន​វ័យ​ត្រឹម ១៩ឆ្នាំ​ប៉ុណ្ណេះ​ដែល​ហ៊ាន​ឈរ​ជើង​ប្រឡូក​ចូល​ក្នុង​ការ​ងារ​រក​សុី​ទាំង​ក្មេង​ខ្ចី គ្មាន​បទ​ពិសោធន៍ គ្មាន​ចំណេះ​ដឹង គ្មាន​ដើម​ទុក​គ្រប់​គ្រាន់។ចាប់​ផ្ដើម​អាជីវកម្មដំបូង​នេះ អ្នកស្រី កែវ មុំ មាន​បុគ្គលិក កម្មករ ត្រឹម​តែ ២០នាក់ ប្រមូល​ទិញ​ផលិតផល​ក្នុង​ស្រុក​ដូច​ជា​ពោត អង្គរ ដើម្បី​ផលិតចេញ​ជា នំ ដែល​មាន​គុណភាព​ផ្ដល់​ជូន​កុមារ​កម្ពុជា។​

អ្នកស្រី កែវ មុំ ធ្លាប់​លក់ផ្ទះធ្វើដើមទុនជិត ១០ មុឺនដុល្លារ ឈរលើគោលការណ៍គុណភាពចម្បង ហា៊នផ្សព្វផ្សាយមិនថាវិទ្យ,ទូរទស្សន៍និងព្រមទាំងបើកឲ្យចុះមកទស្សនកិច្ចផ្ទាល់ដល់រោងចក្រ។ នំស្រួយ លីលី ឈ្នះពានក្នុងស្រុកជាច្រើនដល់សព្វថ្ងៃ។ រហូត​មក​ដល់​ឆ្នាំ២០២១ នេះ​អ្នក​ស្រី​ឈរ​ជើង​លើ​ការ​រក​សុី​បាន​ ១៩ឆ្នាំហើយ និងបាន​នាំចេញ​ទៅកាន់​ទីផ្សារ​បរទេស ១៣ប្រទេស​ហើយ។ អាជីវ​កម្ម​ផលិត​ នំលីលី របស់​អ្នក​ស្រី​ យកអង្ករផ្ការំដួលរបស់ខ្មែរជាប់លេខ១ ពិភពលោក ធ្វើជា វត្ថុធាតុដើម និង​ធ្លាប់​ឈ្នះ​ពាន​រង្វាន់លេខ ១ផ្នែកគុណភាពពី បែលហ្សិក (សហគមអឺរ៉ុប)។

ចាប់​ផ្ដើម​ដំបូង​បើ​និយាយ​ពី​ប្រវត្តិ​ការ​សិក្សា អ្នកស្រី កែវ មុំ មិនបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រណាមួយឡើយ គ្រាន់តែជួយម្ដាយលក់ដូរ (ចាប់ហួយ) ក្នុងផ្ទះបន្តិចបន្តួច។ មុន​ពេល​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​អាជីវកម្មរកសុី​ដល់​បច្ចុប្បន្ន​នេះ អ្នក​ស្រី​មានបទពិសោធន៍ធ្លាប់ធ្វើជា បុគ្គលិកផ្នែកលក់នៅក្រុមហ៊ុនមួយនៅភ្នំពេញ បន្ទាប់​មក​ក៏​ណែនាំឲ្យរកស៊ីដោយអ្នកស្គាល់គ្នាម្នាក់មកពីសឹង្ហបុរី គឺជាអ្នកនាំចូលឥវ៉ាន់ផ្ដាច់មុខ។

 សូម​ទស្សនាវីដេអូកិច្ចសម្ភាសន៍​ក្នុង​កម្មវិធី Strating Up សប្ដាហ៍ទី២៨ ខាង​ក្រោម៖

អត្ថបទ៖ ម៉េងងី