នៅក្មេងសោះ ឆេង ប្រសិទ្ធ អាច Cover បទកូរ៉េ បញ្ជូលជាមួយក្បាច់រាំយ៉ាងល្អ ផ្ទុះការសសើរពី Fan

  • 2022-02-03 06:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីស្ងាត់ពីកម្មវិធីទូរទស្សន៍មួយរយៈ អ្នកចម្រៀងពន្លកខ្ចី ឆេង ប្រសិទ្ធ ទើបបញ្ចេញបទចម្រៀង Cover ថ្មីជាភាសាកូរ៉េ ជាចំណងដៃថ្មីសម្រាប់អ្នកគាំទ្រ។

អតីតបេក្ខភាព The Voice Kid រដូវកាលទី១ កុមារា ឆេង ប្រសិទ្ធ ហាក់ទទួលបានការស្ញើចសរសើរ យ៉ាងច្រើនពីមហាជន ជុំវិញសមត្ថភាពដ៏ប៉ិនប្រសប់ក្មេងតូចនេះបន្ទាប់ពីបញ្ចេញសមត្ថភាពជាហូហែរ។

ជាក់ស្ដែងថ្មីៗនេះ ប្រសិទ្ធ ក៏ទើបតែបញ្ចេញស្នាដៃថ្មី Cover បទចម្រៀងភាសាកូរ៉េ ដែលមានចំណងជើងថា “Love Scenario” ធ្វើឱ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលជាមួយសមត្ថភាពបកស្រាយចម្រៀងជាភាសាកូរ៉េ របស់ ប្រសិទ្ធ ពិតជាច្រៀងបានល្អ និងពីរោះខ្លាំងមែនទែន ជាពិសេសលាយឡំជាមួយក្បាច់រាំយ៉ាងរស់រវើក។

តោះចង់ដឹងថាបទចម្រៀង Cover “Love Scenario” ពីក្មេងតូច ប្រសិទ្ធ ពីរោះកម្រិតណាទស្សនាដូចតទៅ៕

អត្ថបទ៖ PAV SREY PICH

អត្ថបទថ្មី